(ភ្នំពេញ)៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានផ្ញើព្រះរាជសារចូលរួមរំលែកមរណទុក្ខ ជូនលោកជំទាវ អានី សុខអាន ចំពោះការទទួលមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន នៅវេលាម៉ោង ៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ។
នៅក្នុងព្រះរាជសារចូលរួមរំលែកមរណទុក្ខរបស់ព្រះអង្គបានមានព្រះបន្ទូលថា៖ «ខ្ញុំសូមសម្តែងនូវការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព។ មរណភាពនៃ សម្តេចវិបុលបញ្ញា សុខ អាន គឺជាការបាត់បង់កុលបុត្រដ៏ឆ្នើមនៃប្រទេសជាតិ និងប្រជារាស្រ្តកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងការដឹកនាំប្រទេសជាតិកម្ពុជា ទទួលនូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ»។
ខាងក្រោមនេះជាសាររំលែកមរណទុក្ខរបស់ព្រះមហាក្សត្រី ផ្ញើជូនលោកជំទាវ អានី សុខអាន៖