(ភ្នំពេញ)៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារចូលរួមរំលែក មរណទុក្ខជូនលោកជំទាវ អានី សុខអាន ចំពោះការទទួលមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន នៅវេលាម៉ោង ៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ។
នៅក្នុងព្រះរាជសារចូលរួមរំលែកមរណទុក្ខរបស់ព្រះអង្គបានមានព្រះបន្ទូលថា៖ «ខ្ញុំសូមសម្តែងនូវការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព។ មរណភាពនៃ សម្តេចវិបុលបញ្ញា សុខ អាន គឺជាការបាត់បង់កុលបុត្រដ៏ឆ្នើមនៃប្រទេសជាតិ និងប្រជារាស្រ្តកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ»។
ខាងក្រោមនេះជាសាររំលែកមរណទុក្ខរបស់ព្រះមហាក្សត្រ ផ្ញើជូនលោកជំទាវ អានី សុខអាន៖