(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប គ្រោងជួបប្រជុំជាមួយគណៈប្រតិភូមូលនិធិ កូហ្វីអាណាន់ នៅវេលាម៉ោង ៣៖០០នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅស្អែក។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ។
គួរបញ្ជាក់ថា ក្រោយបញ្ចប់ជំនួបពិភាក្សានេះ តំណាងគណៈប្រតិភូ និងអ្នកនាំពាក្យ គ.ជ.ប នឹងត្រៀមឆ្លើយសំណួរ ពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិផងដែរ៕