(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ បានផ្ញើសារចូលរួមរំលែកទុកជាមួយក្រុមគ្រួសារសព ចំពោះមរណភាពរបស់ សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។
ក្នុងលិខិតរបស់ គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលរបស់ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា «សូមសម្តែងនូវការសោកស្តាយ គ្មានអ្វីប្រៀបផ្ទឹមបានឡើយចំពោះមរណភាពនេះ និងសូមចារិកទុកនូវរាល់ស្នាដៃ ឧត្តមគតិ គំរូវីរភាព និងគុណបំណាច់របស់ សម្តេចវិបុលបញ្ញា សុខ អាន ជាកុលបុត្រដ៏ប្រពៃ ជាថ្នាក់ដឹកនាំដ៏ល្អ និងជាសកម្មជនដ៏ឆ្នើមរបស់គណបក្ស ដែលធ្លាប់បានធ្វើពលិកម្មគ្រប់យ៉ាងដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា កន្លងមក»។
សូមបញ្ជាក់ថា សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព នៅវេលាម៉ោង០៦៖៣២នាទី ល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញ នៅក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ នៅក្នុងជន្មាយុ៦៦ឆ្នាំ៕
ខាងក្រោមនេះជាសាររំលែកទុក្ខរបស់ គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលរបស់ គណបក្សប្រជាជនកម្ពុជា៖