(ព្រះសីហនុ)៖ មន្រ្តីពន្ធនាគារបានថ្លែងប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ អ្នកទោសចំនួន៦០០នាក់ ត្រូវបានដឹកជញ្ជូន ផ្លាស់ប្តូរ ចេញពីពន្ធនាគារចាស់ ក្នុងសង្កាត់លេខ៣ នៅក្នុងព្រះសីហនុ ទៅកាន់ពន្ធនាគារថ្មី ក្បែរតំបន់ក្បាលឆាយ ក្នុងសង្កាត់លេខ១ ជិតតំបន់សឹករងខេត្ត ដែលទីនោះមានទីធ្លាធំជាងពន្ធនាគារចាស់ និងខ្យល់អាកាសល្អ ងាយស្រួលពង្រឹងកាយសម្បទា ដែលខុសពីកន្លែងចាស់ មានភាពតូចចង្អៀតណែនតាន់តាប់ ដែលបង្កការលំបាកដល់អ្នកទោស។
ប្រតិបត្តិការផ្លាស់ប្តូរដឹកជញ្ជូនអ្នកទោសនេះ ប្រើប្រាស់រថយន្តធុនធំចំនួន៥គ្រឿង ក្រោមការដឹកនាំផ្ទាល់ពី លោក ឈន សាណាត អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ និងមានការចូលរួមការពារសុវត្ថិភាព ពីកងកម្លាំងប្រដាប់អាវុធ ទាំងនគរបាល និងអាវុធហត្ថ។
អ្នកទោស៦០០នាក់ ត្រូវបានផ្លាស់ប្តូរចេញពីពន្ធនាគារចាស់ ទៅកាន់ពន្ធនាគារថ្មីដោយសុវត្ថិភាព៕