Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលគ្រោងធ្វើនៅសប្តាហ៍នេះ ត្រូវលើកពេល ក្រោយមរណភាព សម្តេចវិបុលបញ្ញា សុខ អាន

16-03-2017 10:57

(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ដែលគ្រោងប្រជុំ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ ត្រូវបានលើកទៅពេលក្រោយវិញ។ នេះបើតាមការបញ្ជាក់របស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមីនានេះ។

ការសម្រេចផ្អាកនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ​គណៈរដ្ឋមន្រ្តី ទទួលមរណភាព នៅវេលាម៉ោង០៦៖៣២នាទី ល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន។

បើតាមគម្រោង កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅសប្តាហ៍ននេះ មានរបៀបវារៈសំខាន់ៗ ក្នុងនោះរួមមាន៖ សេចក្ដីព្រាងច្បាប់ ស្តីពីឧបាស្រ័យពាណិជ្ជកម្ម, សេចក្តីព្រាងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ រួមនឹងបញ្ហាផ្សេងៗ៕