(ភ្នំពេញ)៖ សពរបស់សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី នឹងត្រូវដឹកតាម​យន្តហោះ​ពីទីក្រុងប៉េកាំង ប្រទេសចិន ត្រឡប់មកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ៥៖០៤នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ នេះបើតាមមន្រ្តីអាកាស យានដ្ឋានអន្តរជាតិភ្នំពេញថ្លែងឲ្យដឹងនៅមុននេះបន្តិច។ មន្រ្តីអាកាសយានដ្ឋានអន្តរជាតិដដែលរូបនោះបានថ្លែងបញ្ជាក់ថា យន្តហោះដឹក សពសម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានផ្លាស់ប្តូរការចុះចតពីព្រលានយន្តហោះយោធា មកព្រលានយន្តហោះអន្តរជាតិភ្នំពេញធម្មតាវិញ តាមច្រកពិសេសវិញ (VIP)។  

ចំណែកនៅឯគេហដ្ឋានរបស់សម្តេចវិបុលបញ្ញា សុខ អាន ក្រុមគ្រួសារនិងក្រុមការងារបាននឹងកំពុងរៀបចំ ដើម្បីធ្វើបុណ្យតាមប្រពៃណី ជូនដល់សពសម្តេចវិបុលបញ្ញា សុខ អាន ស្ថិតនៅផ្ទះលេខ៧០ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ៕