(ភ្នំពេញ)៖ ស្របពេលសេដ្ឋកិច្ចកម្ពុជា កាន់តែមានភាពរីកចម្រើន តម្រូវក៏កាន់តែទំនើបទៅ ហេតុនេះក្រុមហ៊ុនTIMEX បានសម្រេចចិត្ដ នាំចូលនូវនាឡិកាម៉ាកល្បីរបស់អាមេរិក ដែលមានវត្ដមាននៅលើពិភពលោករាប់រយឆ្នាំ បាននាំចូលក្នុងទីផ្សារកម្ពុជា គឺនាឡិកាម៉ាក TIMEX ជាមួយនឹងការបញ្ចុះតម្លៃពិសេស រហូតដល់ទៅ២៥% ចាប់ពីថ្ងៃនេះតទៅ។
ការសម្ភោធជាផ្លូវការនូវហាងនាឡិកា TIMEX ត្រូវបានរៀបចំគោលបំណងផ្សព្វផ្សាយឲ្យសាធារណៈ ជនបានស្គាល់ អញ្ជើញមក ទស្សនា និងមានឱកាសស្វែងយល់ពីគុណភាពច្នៃប្រឌិតខ្ពស់ និងសោភ័ណភាពស្រស់ស្អាតរបស់ម៉ាក TIMEX ជានាឡិកាដែល ត្រូវបានគេទទួលស្គាល់ពីគុណភាពនៅបណ្ដាប្រទេសជាច្រើន នៅលើពិភពលោក ហើយនៅក្នុងហាងមានតាំងលក់នាឡិកាជាច្រើនម៉ូដ និងតម្លៃសមរម្យ សម្រាប់លើសម្រស់ដល់សុភាពបុរស សុភាពស្រ្ដីទាំងអស់ អាចផ្លាស់ប្ដូរស្ទីលពាក់នាឡិកា បានច្រើនបែបច្រើនយ៉ាង។
លោកGuglielmo Bertani អគ្គនាយករងប្រចាំអាស៊ីប៉ាស៊ីហ្វិក បានឲ្យដឹងថា នាឡិកាល្បីល្បាញពេញពិភពលោក ដែលមានប្រវត្តតាំងពីឆ្នាំ១៨៥០ ដោយ Waterbury Clock Company ដែលជាក្រុមហ៊ុនផលិតនាឡិកា ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ និងគុណភាពខ្ពស់ នៅសហរដ្ឋអាមេរិក រហូតដល់ឆ្នាំ១៨៥០ បានអង្រីកខ្លួនបង្កើតជា TIMEX Group ដែលមានការិយាល័យ និងប្រតិបត្តិការក្នុង២០ប្រទេស ហើយចែកចាយលក់ផលិតផលនាឡិការរបស់ខ្លួនជាង១០០ប្រទេសទូទាំងពិភពលោក។
លោកបានបន្ដទៀតថា សព្វថ្ងៃនេះ TIMEX បានបញ្ជូលគ្នានូវការចនា ម៉ូដពីអ៊ីតាលី ជាមួយនិងវិស្វកម្មដ៏វៃឆ្លាតពីអាល្លឺម៉ង់ ដើម្បីផ្ដល់ជូននូវផលិតផល ដែលមានគុណភាពខ្ពស់ មានបច្ចេកវិទ្យាទំនើប និងម៉ូដែលដ៏ទាក់ទាញ ដល់អតិថិជនគ្រប់ៗគ្នា ហើយTIMEX ជាម៉ូដដែលរចនា ច្រើនបែបសម្រាប់គ្រប់វ័យនិងគ្រប់ជំនាន់។
ជាមួយគ្នានោះដែលលោកស្រី លីម ម៉ី ប្រធានគ្រប់គ្រងផ្នែកលក់ TIMEX ប្រចាំនៅកម្ពុជា បានបង្ហាញនូវក្ដីសោមនស្សរីករាយក្រៃលែង ដែលបាននាំម៉ាកនាឡិកាល្បី TIMEX ជាច្រើនម៉ូដមកលក់នៅក្នុងប្រទេសកម្ពុជាព្រោះ TIMEX GROUP ជាក្រុមហ៊ុន ត្រូវបានទទួលចំណាត់ថ្នាក់ ជាក្រុមហ៊ុនផលិតនាឡិកាដ៏ធំមួយ ក្នុងចំណោមក្រុមហ៊ុនផលិតនាឡិកា ដ៏ធំដទៃទៀត នៅក្នុងពិភពលោក ហើយនៅដើមឆ្នាំ២០១៧នេះតទៅ លោកអ្នកអាចរទិញបាន នៅកម្ពុជាហើយ។
លោកស្រីបន្ដថា «នេះជាហាងTIMEXទី១ របស់ខ្ញុំនៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំគ្រោងនឹងបើកហាង២បន្ថែមទៀត នៅក្នុងឆ្នាំ២០១៧នេះ ដោយសម្លឹងឃើញថា ជីវភាពប្រជាពលរដ្ឋល្អជាងមុន មួយវិញទៀតក្នុងស្រទាប់យុវវ័យ គាត់ចាប់អារម្មណ៍ទៅលើម៉ាកដែលល្បីៗ ដូច្នេះទើបខ្ញុំសម្រេចយកនាឡិកាម៉ាកTIMEX មកលក់នៅលើទីផ្សារកម្ពុជា»។
លោស្រីថា ដោយឡែកសម្រាប់តម្លៃនាឡិកាម៉ាកTIMEX វិញ គឺមានតម្លៃសមរម្យ ហើយក្នុងឆ្នាំក្រោយនេះលោកស្រី នឹងពង្រីកហាង នៅតាមបណ្ដាលខេត្តបន្ដទៀត រួមមានខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាមួយនឹងភាពជឿជាក់ថា នាឡិកាម៉ា TIMEX នេះនឹងមានការគាំទ្រច្រើនពីសំណាក់អតិថិជន និងនាំមុខគេក្នុងទីផ្សារកម្ពុជា។
គួររំលឹកថា នាឡិកាម៉ាកTIMEX ជាម៉ាកដែលតម្រូវនូវភាពទាន់សម័យ គ្រប់វ័យ ធន មាំ រួមទាំងមានរូបភាពដ៏ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍របស់យុវវ័យ ហើយសម្រាប់ការបើកសម្ពោធហាងនេះ ដំបូងសោះតែទទួលបានការគាំទ្រខ្ពស់ អតិថិជននៅកម្ពុជា៕