(ពិភពលោក)៖ នៅថ្ងៃទី១៥ ខែមីនានេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង ចង់ដឹងថាតើព្រឹត្តិការណ៍​នៃរូបភាពសំខាន់ៗមានអ្វីខ្លះ សូមទស្សនារូបភាពនានាដូចខាងក្រោម៖

១៖ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បញ្ជាក់ថាទីក្រុងប៉េកាំងមិនចង់ធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិកនោះឡើយ បើទោះជាមហាអំណាចទំាងពីរ កំពុងខ្វែងគំនិតគ្នាលើបញ្ហាអាត្រាការប្រាក់ និងការប្រកួតប្រជែងពាណិជ្ជកម្ម ក៏ដូចជាបញ្ហាកូរ៉េខាងជើងក៏ដោយ។

២៖ ដើម្បីចូលរួមចំណែកអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី រដ្ឋាភិបាលថៃ បានផ្ដល់ជូនកាដូពិសេសសម្រាប់កម្មករនិងពលករចំណាកស្រុក មកពីប្រទេសជិតខាងដូចជា កម្ពុជាឡាវនិងមីយ៉ាន់ អាចធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនដោយឥតគិតថ្លៃ តាមមធ្យោបាយធ្វើដំណើរជាច្រើន ចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃ ទី៣០ខែមេសា។

៣៖ សហរដ្ឋអាមេរិក-កូរ៉េខាងត្បូង បានចល័តនាវាដឹកយន្តហោះចម្បាំងដើរ ដោយថាមពលនុយក្លេអ៊ែរ ទៅកាន់តំបន់សមុទ្រខាងកើត​ឬសមុទ្រជប៉ុន ដើម្បី ចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ខណៈទីក្រុងព្យុងយ៉ាង បានព្រមានធ្វើការវាយប្រហារសងសឹកប្រឆាំងនឹងសមយុទ្ធយោធានេះ បើសិនជា វាប៉ះពាល់ដល់ដែនអធិបតេយ្យភាពរបស់ខ្លួនសូម្បីតែបន្តិច។

៤៖ បន្ទាប់ពីសំណើរបស់ខ្លួន ត្រូវបានកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកទាត់ចោល ពេលនេះចិនបានងាកមករៀបចំយុទ្ធសាស្រ្តទប់ទល់រលកសញ្ញាដ៏ខ្លាំងនៃ ប្រព័ន្ធ THAAD វិញម្តង រីឯរដ្ឋាភិបាលទីក្រុងសេអ៊ូល ក៏បានអះអាងដែរថា ទីក្រុងប៉េកាំង បានចាត់វិធានការសងសឹកជាច្រើនប្រឆាំងនឹងវិស័យឯកកូរ៉េខាង ត្បូងសម្រាប់គំរោងដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលមួយនេះ។

៥៖  អាមេរិក និងរុស្ស៊ី អាចនឹងសហការគ្នាបញ្ជូនយានស្រាវជ្រាវទៅភពសុក្រ នៅឆ្នាំ២០២០។

៦៖ ស្របពេលគោលនយោបាយនៃរដ្ឋបាលលោក ដូណាល់ ត្រាំ មិនទាន់មានភាពច្បាស់លាស់ ចិនបានបង្កើនសកម្មភាពយោធាកាន់តែច្រើនឡើងៗនៅ ក្នុងតំបន់ ដែលធ្វើឱ្យកោះតៃវ៉ាន់ ព្រួយបារម្ភជាខ្លាំង ជាពិសេសគឺនៅក្រោយពេល លោក ត្រាំ ទទួលស្គាល់គោលនយោបាយចិនតែមួយ នៅក្នុងអំឡុង កិច្ចសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង។

៧៖ កងកម្លាំង​​នៃ​កង​អង្គ​ភាព​​ការពារ​ដែន​អាកាស​​របស់​រុស្ស៊ី បានឱ្យដឹងថាខ្លួននឹង​ធ្វើ​ការ​បាញ់​មីស៊ីល​​ប្រភេទ​​ប្រឆាំង​​យន្ត​​ហោះ​​ចម្បាំង​​ប្រមាណ​ជា៥០០គ្រាប់ នៅក្នុង​សមយុទ្ធយោធាទ្រង់ទ្រាយ​ដ៏ធំៗថ្មីមួយ ដែលចាប់ផ្តើម​ប្រព្រឹត្តទៅ​នៅក្នុងតំបន់​ស៊ីប៊ែរី ភាគខាង​កើត​​ប្រទេស​រុស្ស៊ី។