(ភ្នំពេញ)៖ ទស្សនាកម្រងរូបភាពរបស់ សម្តេចវិបុលបញ្ញា សុខ អាន ជាឥស្សរជនជាន់ខ្ពស់ខ្មែរ១រូប ដែលបានលះបង់អស់កម្លាំងកាយពល និងបញ្ញាញ្ញាណបម្រើជាតិ និងមាតុភូមិ ជាពិសេសសម្តេចមានទឹកចិត្តហានក្លា និងមានភាពវ័យឆ្លាតនៅក្នុងការកៀរគរសម្លេងអន្តរជាតិគាំទ្រ សំណើររបស់កម្ពុជាក្នុងការដាក់ប្រាសាទព្រះវិហារចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បើទោះបីជាមានការរារាំងយ៉ាងខ្លាំងក្លាពីសំណាក់ ប្រទេសជិតខាង ដែលមានកម្លាំងសេដ្ឋកិច្ច ធនធានមនុស្ស និងយោធាខ្លាំងជាកម្ពុជាក៏ដោយ។
សម្តេចវិបុលបញ្ញា សុខ អាន ក៏ជាបុគ្គលស្នូលផងដែរ នៅក្នុងការរៀបចំឯកសាដាក់ប្រាសាទអង្គរវត្ត ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាដើមទស្សវត្សទី៩០។ ទន្ទឹមនឹងនេះសម្តេចវិបុលបញ្ញា ក៏ជាបុគ្គលមួយរូប ដែលបានចូលរួមដឹកនាំចរចារស្វែងរកសន្តិភាព រហូតឈានទៅ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលនាំមកនូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍជូនកម្ពុជាផងដែរ។
ការបាត់បង់សម្តេចវិបុលបញ្ញា គឺជាការបាត់បងនូវជង្រុកចំណេះដឹង ជង្រុកពុទ្ធិ និងឃ្លាំងយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ យើងទាំងអស់គ្នាជាយុវជន!