(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងខេត្តសៀមរាបមួយរូប ឈ្មោះ ឈុន ច័ន្ទសីហា ត្រូវបានឈ្មោះ លី អ៊ុអេង ឈ្នះក្តីប្តឹងទៅកាន់ស្ថាប័នធំៗចំនួន៣ រួមមាន៖ ក្រសួងយុត្តិធម៌, ប្រធានក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងអង្គភាពប្រឆាំងអំពើពុករលួយពីបទ ចេញដីកាសម្រេច ឲ្យផ្អាកការអនុវត្តដីកា ខុសដែនសមត្ថកិច្ចរបស់ខ្លួន។
នៅក្នុងពាក្យបណ្តឹងទាំង៣នោះម្ចាស់បណ្តឹង សរសេររៀបរាប់ថា៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៨៖៣០ព្រឹក តាមអំណាច សាលដីការដ្ឋប្បវេណលេខ៤០២(ក) ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ របស់តុលាការកំពូល ដោយជួបជុំនៅទីតាំងដែលត្រូវអនុវត្ត ស្ថិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ នៅពេលកំពុងអនុវត្តស្រាប់លោក ឃឹង សុជាថា មេធាវីរបស់លោក ស៊ឹង មុត និងលោក ស៊ីង មុត បានសុំឲ្យផ្អាកការអនុវត្តដោយបង្ខំនេះ ដោយសម្អាងទៅលើដីការសម្រេចឲ្យផ្អាក លេខ៣៥(ឆ) ពស.អរវ/២០១៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ របស់ចៅក្រមសាលាដំបូងខេត្តសៀមរាបឈ្មោះ ឈុន ច័ន្ទសីហា»។
លោកស្រី លី អ៊ុអេង បានបញ្ជាក់ថា ពាក្យបណ្តឹងទាំងអស់នេះ បានដាក់ចូលរួចហើយទៅកាន់ ក្រសួងយុត្តិធម៌, ប្រធានក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងអង្គភាពប្រឆាំងអំពើពុករលួយ។ ដោយក្នុងនោះទាមទារឲ្យចាត់វិធានការដាក់វិន័យ និងទោសទន់ឲ្យបានធ្ងន់ធ្ងរបំផុត ចំពោះចៅក្រមសាលដំបូងខេត្តសៀមរាប ឈ្មោះ ឈុន ច័ន្ទសីហា។
ខាងក្រោមនេះជាពាក្យបណ្តឹងដែលបានដាក់ចូលទៅកាន់ស្ថាប័នធំៗទាំង៣៖