Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ចុះត្រួតពិនិត្យអនុលោមភាព រថយន្តដឹកទំនិញ២គ្រឿង ក្នុងខណ្ឌពោធិ៍សែនជ័យ

15-03-2017 18:07

(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានចុះត្រួតពិនិត្យអនុលោមភាពរថយន្តដឹកទំនិញ២គ្រឿង មកពីផ្លូវជាតិលេខ៥ ច្រកព្រំ នៅថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១៧​ ក្នុងឃ្លាំងផ្ទុកទំនិញ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ​ មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ ទាំងអស់ដែលនាំចូលមកពីបរទេស។

សម្រាប់យុទ្ធនាការចុះត្រួតពិនិត្យអនុលោមភាពទំនិញ​ មន្រ្តីគយ និងរដ្ឋាករនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត៕