(ភ្នំពេញ)៖ កម្ពុជា-វៀតណាម បានសម្រេចចេញសេចក្តីប្រកាសរួមជាផ្លូវការ​ ស្តីពី«កិច្ចប្រជុំលើកទី៩ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្តា ខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម» ក្រោយពីបើកកិច្ចប្រជុំពេញមួយថ្ងៃពោលគឺ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ។

សេចក្តីប្រកាសរួមជាផ្លូវការ​ ដែលមាន៩ទំព័រនេះ បានបញ្ជាក់ពីលទ្ធផលទាំងស្រុងនៃកិច្ចប្រជុំកិច្ចប្រជុំលើកទី៩ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម» ដោយមានខ្លឹមសារសរុបទាំងអស់ មានចំនួន១៦ចំណុច។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានពិភាក្សាគ្នាពី ការអភិវឌ្ឍរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម, កិច្ចសហប្រតិបត្តិការរវាង បណ្តាប្រទេសជាប់ខេត្តព្រំដែនកម្ពុជា-វៀតណាម, ការបង្ការការទប់ស្កាត់បទល្មើសគ្រប់រូបភាព នៅតាមបណ្តាព្រំដែន, បង្កើនការអភិវឌ្ឍទេសចរណ៍នៅតាមបណ្តាព្រំដែន, ការសហការក្នុងការបោះបង្គោលព្រំដែន និងកំណត់ខណ្ឌសីមាជាដើម។

កិច្ចប្រជុំខាងលើនេះ ធ្វើឡើងដោយមានការចូលរួមពីសហប្រធានសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និង លោកឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញ មិញ រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

សេចក្តីប្រកាសរួមដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖