(ភ្នំពេញ)៖ លទ្ធផលអនុវត្តច្បាប់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ កម្លាំងនគរបាលអនុវត្តច្បាប់ចរាចរណ៍ បានត្រួតពិនិត្យអ្នកបើកបរលើសល្បឿន៖
* លើសល្បឿនកំណត់ចំនួន៥នាក់
* ធ្វើការអប់រំ គ្មាន
* ពិន័យ គ្មាន
ដោយឡែក សម្រាប់ការអនុវត្តច្បាប់ចរាចរណ៍បានត្រួតពិនិត្យអ្នកបើកបរ មានជាតិស្រវឹងទូទាំងប្រទេសនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ចាប់ពីម៉ោង១១ដល់ ៣រំលងអាធ្រាត៖
* អ្នកបើកបរមានជាតិស្រវឹង១៤នាក់ ស្រវឹងដល់កម្រិតផាកពិន័យ
* ធ្វើការអប់រំ ៤នាក់
* ពិន័យ ៥នាក់
* ឃាត់ខ្លួន ៥នាក់
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ សូមបើកបរគោរពល្បឿនកំណត់ និងបើកបរមិនសេពគ្រឿងស្រវឹង និងគ្រឿងញៀនជាដាច់ខាត៕