(ភ្នំពេញ)៖ បន្ទាប់ពីមានការប្រកួតប្រជែងឡើងស្វិតស្វាញអស់រយៈពេលជាច្រើនខែកន្លងទៅនោះ ទីបំផុតយើងបានរកឃើញម្ចាស់ពានរង្វាន់ទឹកប្រាក់ចំនួន១៥០០០ម៉ឺនដុល្លារហើយ នៃការប្រកួតកីឡា Tiger Street Footbal វគ្គផ្ដាច់ព្រ័ត្រ ដែលទទួលបានទៅលើក្រុម Victory Youth FC។
ការប្រកួតប្រជែងនេះ នឹងត្រូវរៀបចំឡើងដោយមានការចូលរួមពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ,លោក Roland Bala អគ្គនាយកក្រុមហ៊ុនស្រាបៀរថៃហ្គ័រ, លោក Artem Zyabkin ប្រធាននគ្រប់គ្រង់ពាណិជ្ជកម្មក្រុមហ៊ុនស្រាបៀរថៃហ្គ័រ, លោក មៃ តុលា អគ្គលេខាធិកាស្តីទីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រួមទាំភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករថែមទៀតផង។
ការប្រកួតប្រជែងផ្ដាច់ព្រ័ត្រនេះធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានកីឡាករមកពី៥មណ្ឌល និង៤០ក្រុម រួមមានកំពង់សោម៦ក្រុម, បាត់ដំបង់៦ក្រុម, សៀមរាប១០ក្រុម, កំពង់ចាម៦ក្រុម និងភ្នំពេញ១២ក្រុម។ ហើយសម្រាប់ក្រុមដែលទទួលបានជ័យលាភីលេខ១គឺបានទៅលើក្រុម Victory Youth FC ដែលទទួលបានមេដាយមាស និងសាច់ប្រាក់ចំនួន១៥, ០០០ដុល្លារអាមេរិក និងពានរង្វាន់មួយ, លេខ២គឺបានទៅលើក្រុម Siem Reap FC ដែលទទួលបានមេដាយប្រាក់ និងទឹកប្រាក់ចំនួន ៥,០០០ដុល្លារអាមេរិក, លេខ៣គឺបានទៅលើក្រុម វនីដា FC ដែលទទួលបានមេដាយសំរិទ្ធ និងទឹកប្រាក់ចំនួន២,៥០០ដុល្លារអាមេរិក, លេខ៤គឺបានទៅលើក្រុម GLF FC ដែលទទួលបានទឹកប្រាក់ចំនួន១,០០០ដុល្លារអាមេរិក។
ក្រៅពីការប្រកួតបាល់ទាត់ គឺមានកម្មវិធីច្រើនជាងនៅមណ្ឌលផ្សេងទៀតដូចជាមានការដាក់តាំងលក់ សម្ភារៈកីឡា មានកន្លែងលេងហ្គេមកំសាន្តដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ ពីស្រាបៀរថៃហ្គ័រ មានស្តង់ដែល អាចយកក្រដាសសរសេរឈ្មោះគាំទ្រក្រុមដែលអ្នកពេញចិត្ត ព្រមទាំងទទួលបានការភ្ជាប់ Internet ដោយឥតគិតថ្លៃ (Free Wifi) នៅបញ្ជរ Digital Booth ដោយគ្រាន់តែចូលទៅកាន់ Facebook Page របស់ស្រាបៀរថៃហ្គ៍រ (Tiger Beer KH) និងចុច Like។
ទន្ទឹមនឹងនោះក្រុមហ៊ុនស្រាបៀរ Tiger ក៏មានការបង្ហាញផលិតផលថ្មីរបស់ខ្លួនដែលមានឈ្មោះថា Tiger Crystal នៅក្នុងកម្មវិធីប្រកាសសម្ពោធលក់ជាផ្លូវការ នៅក្នុងពិធីសម្ពោធដ៏ឩឡារិកមួយ ដែលគេហៅថា«Tiger Crystal Cool Night» ដែលនិងដាក់ឲ្យភ្ញៀវកិត្តិយសទាំងបានភ្លក់នូវរសជាតិនៃស្រាបៀរ Tiger Crystal ផងដែរ។ ហើយកម្មវិធីនេះធ្វើនៅក្នុងក្លិបទឹកកក Tiger Crystal Igloo ដោយមានការអញ្ជើញចូលរួមពីឌីជេល្បីៗតាំងពីថ្ងៃទី ១០ដល់១២ ខែមីនា ចាប់ពីម៉ោង៦យប់ ដល់១១យប់។
ក្នុងកម្មវិធី «Tiger Crystal Cool Night» ក៏មានលេងហ្គេមឡើងជញ្ជាំងភ្នំ Tiger Crystal Wallអស់រយៈពេលចំនួនបីថ្ងៃ បន្ទាប់ពីការប្រកួតឡើង Tiger Crystal Wall យ៉ាងសស្រាក់សស្រាំរបស់បេក្ខជន បេក្ខនារីរួចមក យើងក៏បានរកឃើញម្ចាស់ជ័យលាភី ដែលទទួលបាននូវរង្វាន់ iPhone7 ចំនួនមួយគ្រឿង និងរង្វាន់លើកទឹកចិត្តជូនដល់បេក្ខជន បេក្ខនារី ដែលបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ៕