(កំពង់ធំ)៖ ថ្នាក់ដឹកនាំសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំមន្ត្រីនគរបាលយុត្តិធម៌ ស្ដីពីបញ្ហាប្រឈម និងដំណោះស្រាយ ក្នុងការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌដើម្បីឲ្យងាយស្រួល ក្នុងការអនុវត្តច្បាប់។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាឲ្យកងកម្លាំងមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ខិតខំយក ចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើស ដែលបានកើតឡើងក្នុងខេត្តកំពង់ធំ ជាពិសេសបទល្មើសគ្រឿងញៀន ខណៈដែលបទល្មើសគ្រឿងញៀន ដែលបានកើតឡើង ក្នុងរយៈពេលពីខែគឺ ខែមករា និងខែកុម្ភៈមានចំនួន១៥ករណី។ ក្នុងនោះឃាត់ខ្លួនជនសង្ស័យបាន៧៦នាក់ ក្នុងនោះស្រី៨នាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្ត៥៣នាក់ បញ្ជូនទៅមណ្ឌលកែប្រែសៀមរាប១០នាក់ ធ្វើការអបរំនៅផ្ទះវិញចំនួន១៣នាក់។
អធិការងស្រុកបារាយណ៍ បានលើកឡើងថា «បញ្ហាដីការកោះហៅ លើជនជាប់សង្ស័យនោះមានឈ្មោះដដែលៗ ក៏ប៉ុន្តែ ជននោះកំពុងជាប់ក្នុងពន្ធនាគារ ម្យ៉ាងវិញទៀត ដីកាកោះខ្លះមិនបញ្ជាក់ទីលំនៅច្បាស់លាស់»។
លោក ឃន កុសល ប្រធានសាលាដំបូខេត្តកំពង់ធំ បានលើកឡើងថា ចំពោះបញ្ហាប្រឈមលោក នឹងលើកយកទៅពិភាក្សា ជាមួយក្រុមការងារបស់លោក ដូចជា ការកំណត់ពេលវេលា ក្នុងដីកាកោះគិត ទៅតាមស្រុកជិតឬឆ្ងាយ។ នៅក្នងកិច្ចប្រជុំនេះដែលោក អ៊ិត សុធា បានលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ដែលបានចុះអនុវត្តក្នុងការបង្ក្រាបករណីគ្រឿងញៀន ដោយលោកជួយឧបត្ថម៤០ម៉ឺនរៀលក្នុងមួយករណី។
របាយការណ៍សមត្ថកិច្ចបានបង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៤៦លើក លើ៣៧លើកបើប្រៀបធៀប និងខែមករា និងខែកុម្ភៈ ដូចគ្នាកើន៩លើក ក្នុងនោះស្លាប់ចំនួន២៣នាក់ស្រី៣នាក់ លើ២៤នាក់ថយចុះម្នាក់ របួសធ្ងន់៤២នាកើ ស្រី៥នាក់ ជនបរទេស២នាក់ កើនឡើង១២នាក់ របួសស្រាល៩នាក់ ស្រី៣នាក់ ថយចុះ៨នាក់ ខូចខាតមធ្យោបាយ សរុបចំនួន៧៣គ្រឿង កើនឡើង១៣គ្រឿងក្នុងនោះដែរ៕