(ភ្នំពេញ)៖ ដោយមានការណែនាំបន្ថែមពីលោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយជាមន្រ្តីមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានចុះត្រូតពិនិត្យទំនិញម្ហូបអាហារនៅផ្សារធំថ្មី ផ្សារកណ្តាល និងបណ្តាហាងស្តាម៉ាត ស្ថិតក្នុងខណ្ឌដូនពេញ ដើម្បីស្វែងរកនូវសារធាតុគីមីហាមឃាត់ ដែលអាជីវករមួយចំនួនតូចបានប្រើប្រាស់ ដែលជាកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ចំពោះសុវត្ថិភាពម្ហូបអារហារ។
បន្ទាប់ពីបានត្រួតពិនិត្យមន្រ្តីជំនាញ បានដកយកគំរូចំនួន១៦គំរូ បញ្ជូនមកមន្ទីរពិសោធន៍ អគ្គនាយកកាំកុងត្រូលកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។
ក្នុងប្រតិបត្តិការនេះដែរ មន្ត្រីកាំកុងត្រូលបានធ្វើការណែនាំអាជីវករឲ្យដាក់តាំងលក់ផលិតឲ្យត្រូវតាមលក្ខណបច្ចេកទេស ដោយញែកចេញពីគ្នា រវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងម្ហូបអារហារ ហាមការដាក់តាំងផលិតផលភេសជ្ជៈ ត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។
ទន្ទឹមគ្នានេះ មន្ត្រីកាំកុងត្រូល ក៏បានស្រាវជ្រាវរកវត្តមានអារហារបំប៉នឈ្មោះ «P C ORGANIC» ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពទារក និងកុមារតូចៗ តែជាលទ្ធផលពុំបានជួបប្រទះឡើយ៕