(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងយុត្តិធម៌បានចេញសេចក្តីប្រកាស អំពីការរៀបចំប្រឡងប្រជែងផ្ទៃក្នុង ជ្រើសរើសចៅក្រម និងព្រះរាជអាជ្ញា សម្រាប់ជំនាន់ទី១ ចំនួន៣០រូប ក្នុងចំណោមមន្រ្តីរាជការ និងក្រឡាបញ្ជី ដែលស្ថិតនៅក្នុងក្របខណ្ឌនៃក្រសួងយុត្តិធម៌ ព្រមទាំងមេធាវី នេះបើយោងតាមសេចក្តីដែលបណ្តាញ សារព័ត៌មានទទួលបាននៅព្រឹកថ្ងៃនេះ។
ការលក់ពាក្យសុំប្រឡង និងទទួលពាក្យ ចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៧៖៣០នាទី។ ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧។ ចំពោះមណ្ឌលប្រឡង ក្រសួងយុត្តិធម៌ នឹងជូនដំណឹងនៅពេលក្រោយ។
ចំពោះល័ក្ខខណ្ឌនៃការជ្រើសរើស សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖