(ភ្នំពេញ)៖ ធូដេ ខមម្ញូនីខេសិន (TODAY ISP) ជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតអ៊ុបទិក មានការិយាល័យកណ្តាល ក្នុងទីក្រុងភ្នំពេញ បានផ្តោតលើការលើកកម្ពស់បទពិសោធន៍បច្ចេកវិទ្យាអ៊ិនធឺណិត ដែលជាប្រយោជន៍ដល់វិស័យអប់រំ ហើយក្រុមហ៊ុនបានផ្តល់ជូនអ៊ិនធឺណិតដោយឥតគិតថ្លៃ ចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ។
ជម្រើសបន្ទាប់ ដើម្បីទទួលបានបណ្តាញអ៊ិនធឺណិតដោយឥតគិតថ្លៃ នឹងសម្រេចតាមរយៈការបោះឆ្នោតគាំទ្រតាមបណ្តាញ Facebook Poll។ សូមសិស្សានុសិស្ស និងពលរដ្ឋទូទៅ សូមចូលរួមគាំទ្រ និងបោះឆ្នោទទាំងអស់គ្នា នៅក្នុងទំព័រ Facebook TODAY ISP។
សូមចូលទៅក្នុង Page Event : https://www.facebook.com/events/620323501494234/permalink/620332538159997/ ចុច Vote លើឈ្មោះសាលាដែលអ្នកគាំទ្រ។ វិទ្យាល័យដែលទទួលបានសម្លេង Vote ច្រើនជាងគេ នឹងឈ្នះអ៊ិនធឺណិតពី TODAY ISP គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៧ ហើយដោយកន្លងមក ក្រុមហ៊ុនបានភ្ជាប់ជូន វិទ្យាល័យទួលស្វាយព្រៃ ជាស៊ីម សន្ធរម៉ុក ឥន្រ្ទទេវី បាក់ទូក និងថ្មីៗនេះ គឺវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន វត្តភ្នំ។
គួរបញ្ជាក់ថា TODAY ISP បានបើកដំណើរការកាលពីឆ្នាំកន្លងទៅ ក្រុមហ៊ុនផ្តល់ជូនសេវាអ៊ិនធឺណីត និង VPN តាមរយៈ បណ្តាញអ៊ុបទិកក្រោមដី ដោយផ្តោតលើទីផ្សារ អាជីវកម្ម និងសហគ្រាសធំៗ។ ក្រុមហ៊ុនបានផ្តោតគុណភាព បណ្តាញ និងសេវាជំនួយបច្ចេកទេស ជាចំបង ចំពោះក្រុមហ៊ុន អង្គភាពអាជីវកម្មនានា ចង់ស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ។
ព័ត៌លម្អិត អាចទំនាក់ទំនងក្រុមហ៊ុនតាមរយៈលេខ៖ 023 21 55 77 / 031 2222 953 ឬគេហទំព័រ www.today.com.kh ៕