(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក មូតអ៊ីបអាល់អ៊ូសៃមីភារ:ធារី នៃស្ថានទូតគុយវ៉ែត ប្រចាំនៅកម្ពុជាបានអញ្ជើញជាអធិបតី ក្នុងពិធីជួបជុំក្មេងកំព្រាប្រចាំឆ្នាំ លើកទី៦ រៀបចំដោយសមាគមសប្បុរសធម៌ ដើម្បីអភិវឌ្ឍន៍កម្ពុជា «អាល់ប៉ារ៉ាកាស្ហ» នៅមណ្ឌលម៉ូឌែន៥ រាជធានីភ្នំពេញ។
កុមារកំព្រាចំនួន១៧០នាក់ មកពីគ្រប់រាជធានីខេត្តទូទាំងប្រទេស ទទួលបានការឧបត្ថម្ភ ពីសំណាក់ប្រជាជននៃរដ្ឋគុយវ៉ែតតាមរយៈ ហ្សាកាត់ហៅស៍។
ក្នុងពិធីដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ក៏មានការប្រគល់រង្វាន់លើកទឹកចិត្ត ដល់ក្មេងកំព្រា ដែលជាសិស្សពូកែ និងមានជីវភាពក្រីក្រចំនួន៥នាក់ នូវកង់ម្នាក់ចំនួន០១គ្រឿង ហើយក្មេងកំព្រា សិស្សពូកែចំនួន១០នាក់ ទទួលបាន កាដូរ និងសម្ភារៈសិក្សានិងក្រៅពីនោះ ទទួលបានសម្ភារ:សិក្សាផងដែរ៕