(ភ្នំពេញ)៖ ថ្ងែទី១៥ ខែមីនា ២០១៧ នេះ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ បានដឹកនាំប្រតិភូមួយទៅចូលរួមក្នុង ពិធីបើកជាផ្លូវការ ឆ្នាំកិច្ចសហប្រតិបត្តិការទេសចរណ៍ អាស៊ាន-ចិន ២០១៧ Opening Ceremony Of the ASEAN -CHINA Tourism Cooperation Year 2017 ដែលនឹងប្រារព្ធឡើងជាលើកទី១ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
នេះជាការជួបជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ អាស៊ាន-ចិន ដាច់ដោយឡែកមួយជាលើកដំបូង ដែលពីមុនមកធ្លាប់តែមានការ ជួបប្រជុំថ្នាក់រដ្ឋមន្ត្រីរួមគ្នា ក្នុងវេទិការទេសចរណ៍អាស៊ានបូក៣ ប្រចាំឆ្នាំប៉ុណ្ណោះ។ ឆ្នាំ២០១៦ ទេសចរចិន ចេញដើរលើពិភពលោកមាន ១២០លាននាក់ ក្នុងនោះ មក អាស៊ានមានចំនួន២០លាននាក់ កម្ពុជាទើបទទួលទេសចរចិនបាន ៨៣ម៉ឺននាក់ នៅឆ្នាំ២០១៦ និងមានផែនការទទួលទេសចរចិន ២លាននាក់នៅឆ្នាំ២០២០៕