(ភ្នំពេញ)៖ ហាងការ៉េម ដេរីឃ្វីន បានផ្តល់ជូននូវកម្មវិធីពិសេស ទិញ ១ ថែម ១ គ្រប់ភេសជ្ជៈ ចាប់ពីម៉ោង ១០ព្រឹក ដល់១២ថ្ងៃត្រង់ ជារៀងរាល់ថ្ងៃពេញ១ខែមីនា តែម្តង តោះមកញ៉ាំភេសជ្ជៈគ្រប់មុខពី ដេរីឃ្វីន រួមមាន Shake, Fruit Drinks, Arctic Rush, Smoothies និង Moolate ដែលការផ្តល់ជូននេះ សម្រាប់តែសាខាបឹងកេងកង និង សាខាផ្សារធីខេអាវេនញូ ( TK Avenue ) តែប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា នៅប្រទេសកម្ពុជា ហាងការ៉េម ដេរីឃ្វីន មាន ៦សាខា ក្នុងរាជធានីភ្នំពេញ និងខេត្ត សៀមរាប។ បច្ចុប្បន្នហាងការ៉េមដេរីឃ្វីន មានជាង ៦៩០០ហាង នឹង ៣២ប្រទេស  ទូទំាងពិភពលោក ក៏ដូចជាមានការផ្តល់ជូននូវផលិតផលជាច្រើនជម្រើសពីការ៉េមខូន វ៉ាហ្វល ប្ល៊ីហ្សាដ ការ៉េមសាន់ដេ ម៉ូឡាតេ ការ៉េមក្រឡុកស្ម៊ូតធី អាយស្គ្រីមខេក ដែលមានជម្រើសរសជាតិផ្សេងៗ បូករួមនឹងការតុបតែងដ៍អស្ចារ្យ និងរសជាតិហតដកបែបអាមេរិក ដ៏ល្បីល្បាញ ៧ រសជាតិផ្សេងៗទៀត។

ដេរីឃ្វីន ជាហាងការ៉េមដែលមានឈ្មោះល្បីល្បាយទូទាំងពិភពលោកពី សហរដ្ឋអាមេរិក ដែលត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)  EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee)  ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme)៕