(ភ្នំពេញ)៖ នៅមុននេះបន្តិចនារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នេះ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសថា ក្រសួងបានពិនិត្យឃើញថា មានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឬសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌក្នុងមុខតំណែងដែលមកពីគណបក្សមួយចំនួន បានទៅឈរឈ្មោះជា បេក្ខជនពេញសិទ្ធិ ឬបេក្ខជនបម្រុងរបស់គណបក្សមួយទៀត ដែលមិនមែនជាគណបក្សនយោបាយដែលខ្លួនបាន ជាប់ឆ្នោតជាសមាជិកក្រុម ប្រឹក្សាឃុំ សង្កាត់ នៃគណបក្សនយោបាយនោះ ត្រូវបានបាត់បង់តំណែងទាំងពេញសិទ្ធិ និងបម្រុងផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំអំពីការអនុវត្តគោលការណ៍ និងនីតិវិធីចំពោះសមាជិកក្រុមឹប្រឹក្សាឃុំប្រឹក្សាឃុំ សង្កាត់ ដែលបានទៅឈរឈ្មោះជាបេក្ខជនពេញសិទ្ធិ ឬបេក្ខជនបម្រុងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ដូចខាងក្រោម៖