(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះទៅពិនិត្យ ជាក់ស្តែងពីស្ថានភាពប្រឡាយ និងផលប៉ះពាល់ នៃការស្ថាបនាជញ្ជាំងប្រឡាយបឹងត្របែក ដើម្បីជម្រុញឲ្យការដ្ឋាននេះ ដំណើរការបានលឿន នារដូវប្រាំងនេះ។

លោក ព្រំ សំខាន់ អភិបាលខណ្ឌចំការមន បានឲ្យដឹងថា សំណង់ស្នាក់នៅមិនរៀបរយ របស់ប្រជាពលរដ្ឋប្រមាណ​៣០០គ្រួសារ រងផលប៉ះពាល់ទាំងស្រុង ដែលតម្រូវឲ្យរុះរើចេញជាបន្ទាន់នោះ នៅលើប្រឡាយបឹងត្របែកនេះ។

លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណៈការរាជធានី បានប្រាប់ថា ការងារស្ថាបនានេះ បានដំណើរស្ថាបជញ្ជាំងប្រមាណ​ជាង១០០ម៉ែត្រហើយ៕