(កណ្តាល)៖ ក្រសួងរ៉ែ និងថាមពល បានចំណាយថវិកាចំនួន១២ម៉ឺនដុល្លារ ធ្វើរបាំងបញ្ជៀសផ្លូវទឹក ដើម្បីទប់ស្កាត់ ការបាក់ស្រុតច្រាំងទន្លេ និងបានចុះទៅពិនិត្យបច្ចេកទេស របស់ក្រុមហ៊ុន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧។ ការផ្តល់ថវិកា ក្នុងការសាងសង់នេះ បានធ្វើឡើងឆ្លើយតប និងសំណូមពរប្រជាពលរដ្ឋរស់ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កំពុងព្រួយបារម្ភពីបញ្ហាបាក់ស្រុតច្រាំងទន្លេដល់លំនៅដ្ឋានរបស់ពួកគាត់។
ប្រតិបត្តិការចុះត្រួតពិនិត្យធ្វើឡើង ដឹកនាំដោយ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងលោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងមានការចូលរួមពីមន្ត្រីជំនាញ រួមនិងអាជ្ញាធរភូមិ ឃុំ ផងដែរ។
លោក ឌិត ទីណា បានលើកឡើងថា ក្រោយពីមានការសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងវេទិការសាធារណៈនាពេលកន្លង មកស្តីពីបញ្ហាបាក់ស្រុតច្រាំទន្លេ នៅចំណុចឃុំរ្ាកោងទី១ស្រុកខ្សាច់កណ្តាលនោះ រូបលោកតំណាងឲ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឲ្យជំនាញចុះមកសិក្សាដើម្បីធ្វើរបាំងផ្លូវទឹកឲ្យហូរចាក់ ទៅត្រើយខាងកើតវិញដើម្បី បញ្ជៀសការបាក់ស្រុតច្រាំងនៅត្រើយខាងលិច និងបានសិក្សាលំហូរផ្លូវទឹកផងដែរ។
លោកបានបន្តថាក្រោយពីជំនាញសិក្សា រួចនោះ លោកបានក្រុមហ៊ុនចាប់ផ្តើមដំណើរ សាងសង់របាំងផ្លូវទឹក ដែលមាន លក្ខណៈបច្ចេកទេសត្រឹមត្រូវ។
លោក ឌិត ទីណា បានបន្តថា ដំបូងគេឲ្យសាឡង់បូមខ្សាច់មកបូមខ្សាច់ទម្លាក់ចូលបាតទន្លេ ឲ្យអស់ល្បាប់សិន ទើបយកបាវ មកច្រកខ្សាច់ទម្លាក់ចូលធ្វើជាទំនប់ដោយដាច់ពីគ្នាជាកង់ៗមានចំងាយ១០ម៉ែត្រពីច្រាំងទន្លេ ដោយឲ្យសារឡង់ទៅបូមខ្សាច់ ពីកន្លែងគោករ៉ាកក៏ដើម្បីបើកផ្លូវទឹកឲ្យហូរអែបត្រើយខាងកើតវិញ គឺហូរបានលឿនព្រោះវាហូរត្រង់ហើយក្នុងគម្រោងនេះ ត្រូវ បានចំណាយអស់ទឹកប្រាក់ ចំនួន១២ម៉ឺនដុល្លារ ហើយប្រាក់យកមកចំណាយនេះគឺ បានមកពីការសន្សំរបស់សមាគមន៍បាន មកពីការបូមខ្សាច់។
លោកបានបន្តថា ការបាក់ស្រុតច្រាំងទន្លេ នៅចំណុចឃុំរកាកោងទី១នេះគឺបណ្តាលមកពីទន្លេនៅចំណុច មានសណ្ឋាន រាងកោងមកខាងលិចទើបខ្សែទឹកហូរបុកមកធ្វើច្រាំងទន្លេ នៅត្រើយខាងលិចកាន់តែបាក់រង្កិល ពី១ឆ្នាំទៅ១ឆ្នាំរហូតដល់ លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ម្យ៉ាងវិញ ទៀតដីនៅចំណុចបាក់ច្រាំងនេះជាប្រភេទដីសើម ដូចជម្រាបនៃទឹកចេញមកធ្វើ ឲ្យដីជ្រាយទើបបណ្តាលឲ្យបាក់ស្រុតបែបនេះ។ លោកបានបន្តទៀតថា ការបាក់ស្រុតច្រាំងទន្លេនេះគឺបើយើងពិនិត្យទៅ គឺបាក់តែរដូវប្រាំងកនរោយទឹកស្រកទៅវិញ ដីទន់ជ្រាយនោះ។
លោក ឌិត ទីណា បន្ថែមថា គម្រោងនេះលោកនឹងបន្តទៅធ្វើនៅចំណុចមួយចំនួនផ្សេងទៀត កំពុងតែប្រឈម និងការ បាក់ស្រុត ផ្សេងទៀតផងដែរ។
លោកបានបញ្ជាក់ថា ការបាក់ស្រុតនេះមិនមែនកើតឡើងមកពីការបូមខ្សាច់នោះទេ សូមបងប្អូនកុំយល់ច្រឡំព្រោះក្រសួងមុន និងអនុញ្ញាតិឲ្យក្រុមមួយណាបូមនោះ គឺឲ្យជំនាញចុះពិនិត្យលំអិតបំផុតនៃ ផលប៉ះពាល់ និងរកច្រកបើកផ្លូវទឹកកុំឲ្យហូរមក ចំណុចកំពុងបាក់ស្រុតផងដែរចំណែកសាឡង់វិញទៅបូមនៅចំណុចគោករ៉ាក់បំផុត។ចំណែកប្រជាពលរដ្ឋរស់នៅ ជាប់ច្រាំងទន្លេ នៅចំណុចបាក់ស្រុតនោះ បានថ្លែងអំណរគុណដល់ក្រសួងរ៉ែ និងថាមពលដែល បានយកចិត្តទុកដាក់ ពីទុក្ខលំបាកពួកគាត់ ជាពិសេសជួយធ្វើរបាំងច្រាំងទឹកកុំឲ្យហូរបុកនៅចំណុចបាក់ស្រុតនេះ។
លោកយាយម្នាក់ មានលំនៅជាប់នឹងច្រាំងទន្លេ នៅកន្លែងបាក់នោះ បាននិយាយដោយអួលដើមក រហូតស្រុកទឹកភ្នែកព្រោះ ត្រេកអរខ្លាំងពេកក្រោយឃើញក្រសួងបានចុះធ្វើរបាំងទឹកបញ្ជៀសផ្លូវទឹកមិនឲ្យបាក់ស្រុតច្រាំងទន្លេបន្តទៀតព្រោះលោកយាយ សល់តែដី១កន្លែងនេះទេ បើសិនជាបាក់ស្រុតដល់លំដ្ឋានគាត់នោះគាត់មិនដឹងទៅរស់នៅទីណានោះ ព្រោះលោកយាយ គ្មានប្តី គ្មានកូន និងគេ ដោយសព្វថ្ងៃលោកយាយរស់នៅតែម្នាក់ឯងនោះទេ៕