(ព្រះសីហនុ)៖ ក្រុមការងារយុវជនក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នេះ បានចុះសួរសុខទុក្ខ និង នាំ យកនូវអំណោយ របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងសាររំលែកទុក្ខជូនក្រុមគ្រួសារសពក្មេងស្រីទាំង ៧នាក់ដែលបានស្លាប់ដោយសារលង់ទឹក កាលពីថ្មីៗកន្លងទៅនេះ។  

ជាមួយគ្នានោះ ក្រុមការងារក៏បាននាំយកមកឧបត្ថម្ភ នូវអំណោយ រួមមានថវិកា,អង្ករ,មី និងទឹកបរិសុទ្ធមួយចំនួនផងដែរ។
ក្នុងនោះក្មេង២នាក់ ដែលជួយសង្រ្គោះ បានរួចផុតពីការស្លាប់បាត់បង់ជិវិត ក្នុងម្នាក់ៗ ទទួលបានថវិកា១០ម៉ឺនរៀល។

គួរបញ្ជាក់ថា ក្មេងស្រីតូចៗ៧នាក់​ បានស្លាប់បាត់បង់ជីវិត ដោយសារតែងលង់ទឹកបឹងព្រែកទប់ ស្ថិតនៅក្រុមទី៩​ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។ក្មេងរងគ្រោះទាំង៧នាក់ រួមមាន៖ ទី១៖ ឈ្មោះ សិត ស្រម៉ៅ ភេទស្រី អាយុ៦ឆ្នាំ ទី២៖ ឈ្មោះ ពោល គា ភេទស្រី អាយុ១០ឆ្នាំ ទី៣៖ ឈ្មោះ ហួរ ស្រីគឹម ភេទស្រី អាយុ៧ឆ្នាំ ទី៤៖ ឈ្មោះ ច្រាំង ស៊ីអ៊ី ភេទស្រី អាយុ១៣ឆ្នាំ ទី៥៖ ឈ្មោះ ជា សុខនឿន ភេទស្រី អាយុ៧ឆ្នាំ​ ទី៦-ឈ្មោះ ម៉េង ស្រីនុច ភេទស្រី អាយុ៦ឆ្នាំ និងទី៧៖ ឈ្មោះ ហ៊ឹម ស្រីម៉ឺប ភេទស្រី អាយុ៧ឆ្នាំ៕