(កំពត)៖ ចោរឆក់ពីរនាក់ ក្នុងចំណោមបីនាក់ ត្រូវកម្លាំងនគរបាលក្រុងកំពត ឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ចំណុចភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល  ក្រុងកំពត ខេត្តកំពត ក្រោយពីធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ ក្នុងពិធីមង្គលការ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទាំងបី ត្រូវឃាត់ខ្លួនបានពីរនាក់ រួមមាន៖ ទី១.ឈ្មោះ កា វុធ ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិព្រៃតុម្ព ឃុំព្រៃតុម្ព ស្រុកទឹកឈូ ខេត្តកំពត (ឃាត់ខ្លួន) ទី២.ឈ្មោះ អៀង សាន្ត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត (ឃាត់ខ្លួន) និងទី៣. ឈ្មោះ កង ជីវយ័រ ភេទប្រុស អាយុប្រហែល២០ឆ្នាំ រស់នៅភូមិត្រពាំជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ  ខេត្តកំពត គេចខ្លួនបាត់ក្រោយហេតុការណ៍។

មន្ត្រីដដែលបន្តថា ក្រុមចោរឆក់ខាងលើ បានធ្វើសកម្មភាពឆក់កាបូប របស់ជនរងគ្រោះ ឈ្មោះ អ៊ុក ពៅ ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ។ ជនរងគ្រោះ បាត់បង់ទ្រព្យ រួមមាន៖ កាបូបដៃពណ៌ស០១ ទូរសព្ទ័ដៃNចុចពិល ពណ៌ស០១គ្រឿង ប្រាក់១៥$ និងប្រាក់រៀល២០០០០រៀល។

បច្ចុប្បន្ន ជនសង្ស័យ០២នាក់ កំពុងឃាត់ខ្លួនសាកសួរនាំ នៅឯអធិការដ្ឋាននគរបាលក្រុងកំពត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត តាមនីតិវិធីច្បាប់៕