(ភ្នំពេញ)៖ កំពុងតែផ្សាររេស្សាវ័ររថយន្ដសុខៗ ស្រាប់តែផ្ទុះលាន់ស្នូរដូចគ្រាប់បែក បណ្ដាលឲ្យខ្ទាតខ្យល់ចំជាង២នាក់រងរបួស និងត្រូវបានយកទៅព្យាបាលភ្លាមៗ នៅមន្ទីរពេទ្យ លោកសង្ស។
ករណីផ្ទុះធុងសាំងរថយន្ដ បណ្ដាលឲ្យជាងផ្សារ២នាក់រងរបួសខាងលើនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះយីហោឈ្មោះ សៅ សុផាន់និត ស្ថិតតាមបណ្ដោយផ្លូវ១៩២៨ (ហៅផ្លូវម៉ុងរិទ្ធី) ក្នុងក្រុម៤ ភូមិគង្គារផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ សៅ សុផាន់និត ភេទប្រុស ជនរងគ្រោះទី២ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណទេ ភេទប្រុស ។
តាមការបញ្ជាក់ពីលោកស៊ីម សំអេង ជាអនុប្រធានភូមិគង្គារផុះ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជាជាងបានទទួលរេស្សាវ័រសាំងពីភ្ញៀវ ដើម្បីយកមកផ្សារ ខណៈកំពុងតែផ្សារ ស្រាប់តែផ្ទុះលាន់ស្នូរដូចគ្រាប់បែក បណ្ដាលឲ្យចំហាយខ្យល់ខ្ទាតត្រូវចំជាងទាំង២នាក់ បណ្ដាលឲ្យរងរបួសរលាករលាត់ដៃជើង និងទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យព្រះកុសមៈ
(ហៅមន្ទីរ ពេទ្យលោកសង្ស) ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕