(ស្វាយរៀង)៖ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា តំណាងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រីជាភរិយា បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់ឬសសីមាព្រះវិហារវត្តត្រពាំងព្រីង ភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។
ក្នុងឱកាសនោះ លោក ហ៊ឹម ឆែម និងលោកស្រី បានឧបត្ថម្ភ បច្ច័យចំនួន១លានរៀល និងចែកជួនចំពោះលោកតាជី យាយជីចំនួន៥០នាក់ នូវក្រណាត់ស១ដុំ និងថវិកាពីរម៉ឺនរៀល និងសម្រាប់ជីកអណ្តូងស្នប់ និងទិញម៉ាស៊ីនបូមទឹកចំនួន ៥០០ដុល្លារដល់សាលាបឋមសិក្សាត្រពាំងធំ ឃុំអង្គប្រស្រែ ។
ដោយឡែក នាយឧត្តមសេនីយ៍ សៅ សុខា បានឧបត្ថម្ភថវិកាចំនួន ២៤ លានរៀល និងថវិកា របស់ក្រុមការងារថ្នាក់ការ កណ្តាលចុះជួយស្រុករមាសហែកចំនួន១៧លានរៀលផងដែរ៕