(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែ គឹមយាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ បានជួបពិភាក្សាពីបញ្ហាគ្រឿងញៀន ជាមួយអ្នកជំនាញរបស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីស្វែងរកជំនួយសម្ភារៈ បច្ចេកទេស និងបរិក្ខាវេជ្ចវសាស្ត្រមួយចំនួន ក្នុងការបម្រើដល់យុទ្ធនាការបង្ក្រាបគ្រឿងញៀន របស់រាជរដ្ឋាភិបាលកម្ពុជា៕