(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី និងចិន បានអន្តរាគមន៍ជួយពលរដ្ឋខ្មែរ រងគ្រោះ៤នាក់ទៀតហើយ ឲ្យត្រឡប់មកកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្សាយឲ្យដឹងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ។
ស្ថានទូតម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានជួយអន្តរាកមន៍ដោះស្រាយ និងរៀបចំមាតុភូមិវត្តន៍របស់ពលករ-ពលការិនីចំនួន២នាក់ ហើយចំណែក ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិន បានអន្តរាគមន៍ជួយសង្រ្គោះស្រ្តីខ្មែររងគ្រោះ ដោយសារការជួញដូរចំនួន២នាក់ដូចគ្នា។
គួរបញ្ជាក់ថា ពលរដ្ឋខ្មែររងគ្រោះ៤នាក់ទៀត សុទ្ធតែបានត្រឡប់មកដល់ប្រទេសកម្ពុជា ដោយសុវត្ថិភាពហើយ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញនេះ៕