ថៃដំឡើងប្រាក់ឈ្នួលបន្ថែមដល់ពលករខ្មែរ និងកំណត់ម៉ោងធ្វើការថ្មី (Video inside)
14-03-2017 08:45
(ភ្នំពេញ)៖ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានជូនដំណឹងស្ដីពី ការដំឡើងប្រាក់ឈ្នួលអប្បរមាបន្ថែម ដល់ពលករដែលធ្វើការនៅប្រទេសថៃ និងកំណត់ម៉ោងធ្វើការត្រឹមត្រូវជាងមុន ដែលក្នុងនោះពលករខ្មែរ ក៏ត្រូវបានអនុវត្តន៍ដូចគ្នាដែរ។
សេចក្ដីជូនដំណឹងរបស់លោករដ្ឋមន្រ្តីក្រសួងការងារ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ពលករដែលធ្វើការនៅរាជធានីបាងកក និងខេត្តចំនួន៦ ដែលជាប់នឹងក្រុងបាងកក ទទួលបានប្រាក់ឈ្នួលអប្បរមា ៣១០បាត ក្នុងមួយថ្ងៃ។ ពលករធ្វើការនៅខេត្តចំនួន ១៣ ទទួលបានប្រាក់អប្បរមា ៣០៨បាត ក្នុងមួយថ្ងៃ, នៅខេត្តចំនួន ៥៩ទៀត ទទួលបានប្រាក់ឈ្នួលអប្បរមា ៣០៥បាត ក្នុងមួយថ្ងៃ។ ចំណែកពលករដែលធ្វើការនៅ ៨ខេត្តទៀត ទទួលបានប្រាក់ឈ្នួលអប្បរមា ៣០០បាត ក្នុងមួយថ្ងៃ។
ដោយឡែកម៉ោងធ្វើការ បើការងារដែលប៉ះពាល់ដល់សុខភាព និងសុវត្ថិភាព ពលករធ្វើការត្រឹមតែ ៧ម៉ោង ប៉ុណ្ណោះ ក្នុងមួយថ្ងៃ តែបើការងារធម្មតា គឺធ្វើការចំនួន ៨ម៉ោង ក្នុងមួយថ្ងៃ។
សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ដូចខាងក្រោម៖