(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះថា រយៈពេល១២ថ្ងៃនៃខែមីនានេះ ពោល គឺចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ក្រសួងសុខាភិបាល បានទទួលព្យាបាលអ្នកញៀនគ្រឿងញៀន ចំនួន៤០១នាក់ នៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទូទាំងប្រទេស។
ក្រសួងបានឲ្យដឹងទៀតថា អ្នកមកទទួលការព្យាបាលគ្រឿងញៀនទាំងនោះរួមមាន៖
* ស្ត្រីចំនួន៥៦នាក់ ស្មើនឹងប្រមាណ១៤% និងបុរសចំនួន៣៤៥នាក់ ស្មើនឹង៨៦%។
* ប្រមាណ២៤% ជាអ្នកញៀននឹងពួកហេរូអ៉ីន និងពួកអាភៀន រីឯ៧៦%ជាអ្នកញៀនអំហ្វេតាមីន (យ៉ាម៉ា)។
* ករណីញៀនគ្រឿងញៀនថ្មី ចំនួន៦៦នាក់ និងករណីញៀនគ្រឿងញៀនចាស់ចំនួន៣៣៥នាក់៕