Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្ត្រី៖ សូមសម្តែងនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះព្រះករុណា ជាអម្ចាស់ជីវិតតំកល់លើត្បូង ប្រោសព្រះរាជទានគោរមងារ ឧបនាយករដ្ឋមន្រ្តី សុខ អាន ជា «សម្តេចវិបុលបញ្ញា សុខ អាន»

13-03-2017 22:40

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី តាងនាមឲ្យមន្រ្តីរាជការ ក្រោមឱវាទទីស្តីការគណៈរដ្ឋមន្ត្រី សូមសម្តែងនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះករុណាជាអម្ចាស់ជីវិតតំកល់លើត្បូង ដែលបានសព្ទព្រះរាជហរទ័យប្រោសព្រះរាជទានគោរមងារ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តីជា «សម្តេចវិបុលបញ្ញា សុខ អាន»

«យើងខ្ញុំទាំងអស់គ្នា សូមគោរពចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ទទួលគោរមងារ ជា «សម្តេចវិបុលបញ្ញា សុខ អាន»។

យើងខ្ញុំទាំងអស់គ្នា ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចកម្ពុជា សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យ គ្រប់ប្រការជូនចំពោះ សម្តេចវិបុលបញ្ញា សុខ អាន សូមបានប្រកប ដោយសព្ទសាធុការពរ ឆាប់ជាសះស្បើយ ទទួលបាននូវសុខភាពបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីចូលរួមបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តភាព និងភាពសម្បូរសប្បាយជារៀងរហូត»។