(ភ្នំពេញ)៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ បានប្រកាសដាក់ដំណើរការនូវឯកសារច្បាប់នានា នៅលើគេហទំព័រ និង App របស់ខ្លួន ដើម្បីឱ្យសាធារណជន ជាពិសេសសិស្ស-និស្សិតប្រើប្រាស់។
ឯកសារច្បាប់ទាំងនោះ នឹងអនុញ្ញាតឱ្យសិស្ស-និស្សិត ក៏ដូចជាអ្នកស្វែងយល់អំពីច្បាប់ ទាញយកទៅ ប្រើប្រាស់តាមគេហទំព័រ http://www.pscljr.gov.kh/ ឬនៅទូរស័ព្ទស្មាតហ្វូន App Store និង Play Store មានឈ្មោះ «លេខាធិការដ្ឋានអចិន្រ្តៃយ៍» ចាប់ពីពេលជូនដំណឹងនេះតទៅ។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ លេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌៖