(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ រថយន្ត Lexus 570 អត់ពន្ធមួយគ្រឿង ពាក់ស្លាកលេខ 2B-3712 ពណ៌ស ត្រូវបាន កម្លាំងគយចល័តដឹកនាំដោយ លោក ព្រាប ការ៉ាត់ មន្រ្តីគយចល័ត ក្រោមការចង្អុលបង្ហាញ ពី លោក កើត សុធារ៉ា ប្រធាននាយកដ្ឋានគយចល័ត សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ឆ្មក់ចាប់បាន នៅក្បែរហាងកាហ្វេប្រោន ខណៈម្ចាស់ចូលផឹកកាហ្វេ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងសកម្មភាពបង្រ្កាបរថយន្តអត់ពន្ធនេះ មហាជនបានសម្តែងនូវការកោតសរសើរចំពោះនាយកដ្ឋានគយ និងនាយកដ្ឋានស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធពីសំណាក់កម្លាំងគយចល័ត នឹងត្រូវធ្វើឡើងជាប់ជានិច្ចដូចភ្លៀងរលឹម៕