(ភ្នំពេញ)៖ ក្រោយពីការទន្ទឹងរង់ចាំពីទស្សនិកជន កាលពីថ្ងៃចុងសប្ដាហ៍នេះក៏បានមកដល់ ក្នុងព្រឹត្ដិការណ៍ប្រគំតន្ដ្រី Eragold Concert 2017 ដែលឈានមកដល់ ទីរួមខេត្តកំពង់ឆ្នាំង បានធ្វើអ្នកទស្សនាបានចាប់ចិត្ដយ៉ាងខ្លាំង  ជាមួយកំពូលតារាចម្រៀងជាច្រើនរូប ដែលព្រឹត្តការណ៍ ដ៏កក្រើកនេះមានវត្តមាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ កញ្ញា សុគន្ធនីសា កញ្ញា វីឌីណែត កញ្ញា សួស វីហ្សា លោក ថែល ថៃ និងលោក នួន សុធារ័ក្ស ហើយការប្រគុំតន្ត្រីនេះ ក៏មានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និង ទំព័រហ្វេសប៊ុកផ្លូវការ Eragold Singapore ។

តាមរយៈបទថ្មីដ៏កន្ត្រាក់អារម្មណ៍ លោក ព្រាបសុវត្ថិ បានអង្រួនឆាកតន្ត្រី Eragold Concert ជាមួយក្បាច់រាំដ៏គួរឲ្យជក់ចិត្ត ដែលធ្វើឲ្យទស្សនិកជនទាំងអស់ រំភើបរីករាយ និងហ៊ោកញ្ជៀវពេញផ្ទៃពហុកីឡដ្ឋានខេត្ត កំពង់ឆ្នាំង ។ អ្នកទស្សនាផ្ទាល់យ៉ាងកុះករ ក៏បានចូលរួមទស្សនាស្តង់លក់ផលិតផល ហើយចាប់ចិត្តខ្លាំង ជាមួយរសជាតិដ៏ស្រស់ថ្លា របស់ទឹកសណ្តែកធម្មជាតិ Eragold ព្រមទាំងរីករាយជាមួយការថតរូប ការទទួលបានរង្វាន់ភ្លាម និងជាពិសេសការទទួលបានឳកាសសម្រាប់រង្វាន់ធំគឺ ម៉ូតូ Honda Dream 2017 1 គ្រឿង ទូរទស្សន៍ LED 32 អ៊ីញ 5 គ្រឿង និងរង្វាន់ជាច្រើនទៀត ដែលផ្តល់ជូនផ្ទាល់នៅរាល់ទីតាំងនៃការប្រគុំតន្រ្តី ។

លោកអ្នកអាចទស្សនាកម្មវីធីផ្សាយផ្ទាល់ និងទទួលពត៌មានបន្ថែម តាមរយៈទំព័រហ្វេសប៊ុក Eragold Sigapore ។ កម្មវិធីប្រគុំតន្ត្រីដ៏ពិសេសនេះនាំមកជូនដោយ ទឹកសណ្តែកធម្មជាតិ Eragold កាហ្វេ Goldroast ទឹកដោះឆៅ Gold Cupp អាហារបំប៉ន Calsome និងភេស្ជៈប៉ូវកម្លាំង Zeus ។

រាល់ផលិតផល ទាំងអស់នាំមកជូនផ្តាច់មុខដោយ Soon Soon Group។ Eragold Concert 2017 នឹងមានវត្តមាននៅទីរួមខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ និងជាបន្តទៀតនៅ ខេត្តព្រះសីហនុ ខេត្តសៀមរាប និងក្រុងតាខ្មៅ។ កុំភ្លេចចូលរួមទស្សនា និងទទួលយករសជាតិដ៏ស្រស់ថ្លា ពីទឹកសណ្តែកធម្មជាតិ Eragold ៕