(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ Facebook សីហា បានទម្លាយសារសម្លេងថ្មីមួយទៀត, ដោយលោក គង់ បូរ៉ា កូនប្រុសលោក គង់ គាំ រិះគន់ និងខ្ពើមអនុប្រធានគណបក្សសង្រ្គោះជាតិមួយរូប។
នៅក្នុង Facebook សីហា បានសរសេរខ្លឹមសារយ៉ាងដូច្នេះថា៖ «ថ្ងៃនេះផេកសីហាយើងខ្ញុំ បានទទួលសំឡេងនៃការឆ្លើយឆ្លងគ្នារវាងលោក គង់ បូរ៉ា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងកូតា សម រង្ស៊ី ដែលជាកូនប្រុសបង្កើតរបស់លោក គង់ គាំ និយាយគ្នាជាមួយអ្នកតំណាងរាស្ត្រ ជា ប៉ូច មណ្ឌលខេត្តកំពតរបស់គណបក្សសង្គ្រោះជាតិ ដែលអ្នកទាំងពីរនេះកាលពីថ្ងៃសមាជវិសាមញ្ញបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធាន គណបក្សសង្គ្រោះថ្មីមិនបានទៅចូលរួមទេ ពីព្រោះពួកគេខឹង និងសម្តែងការមិនពេញចិត្ត និងមិនគាំទ្រចំពោះបេក្ខភាពលោក អេង ឆៃអ៊ាង»។
ស្តាប់សំឡេងឆ្លងឆ្លើយរវាងលោក គង់ បូរ៉ា និងលោក ជា ប៉ូច នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៩៖៣០នាទីព្រឹកដូចតទៅ៖