កម្លាំងនគរបាលចាប់ខ្លួនបុរសម្នាក់ ក្រោយវាយឪពុកចុង បណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ នៅខេត្តក្រចះ
13-03-2017 17:32
(ក្រចេះ)៖ កម្លាំងនគរបាលក្រុងក្រចេះ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ពន្ធ័នឹងករណីប្រើហិង្សា វាយឪពុកចុងបណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ ហេតុកាណ៍នេះបានកើតឡើងនៅចំណុចភូមិក្បាលកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនបង្កឈ្មោះ ឈួន តូតាល់ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិសង្កាត់ខាងលើ បានវាយទៅលើឈ្មោះ ឈីម ឈុន្នី ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាឪពុកចុង បណ្ដាលបែកក្បាល ត្រូវបានបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យខេត្តក្រចេះ។
ចំណែកជនបង្កត្រូវកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃាត់ខ្លួនរួចបញ្ជូនមកអធិការនគរបាលក្រុង ក្រចេះដើម្បីសួរនាំបំពេញនិតិវីធី។ បច្ចុប្បន្នជនសង្ស័យ ត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ៕