(ភ្នំពេញ)៖ កម្លាំងល្បាតរបស់ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបជាក់ស្តែង ករណីឆក់ទូរសព្ទ័ដៃ ដោយចាប់ជនសង្ស័យចំនួន២នាក់ នៅចំណុចមុខវត្តឧណ្ណាលោម ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាតជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយបានបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ។
នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់៖ ទី១-ឈ្មោះ ឡុង សារ៉ាត់ (ហៅតឿ) អាយុ២២ឆ្នាំ ទី២-ឈ្មោះ ជ័យ សំណាង (ហៅឆេកូ) អាយុ១៩ឆ្នាំ ព្រមទាំងដកហូតបានម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ក្រហមស ពាក់ស្លាកលេខសៀមរាប1G-4889 ជាមធ្យោបាយធ្វើសកម្មភាព និងទូរសព្ទ័ដៃ ម៉ាកសាំសុងប្រគល់ឲ្យជនរងគ្រោះវិញ៕