ទីស្តីការគណៈរដ្ឋមន្រ្តី សូមបួងសួងវត្ថុសកិ្តសិទ្ធក្នុងលោក តាមជួយថែរក្សាបណ្ឌិតសភាចារ្យ សុខ អាន ឲ្យបានឆាប់ជាសះស្បើយ
13-03-2017 14:36
(ភ្នំពេញ)៖ នៅមុននេះបន្តិចនារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហាញសារមួយនៅលើ Facebook របស់លោកដោយ សូមបួងសួងវត្ថុសកិ្តសិទ្ធក្នុងលោក តាមជួយថែរក្សា បណ្ឌិតសភាចារ្យ សុខ អាន ឲ្យបានឆាប់ជាសះស្បើយ។
«ឆ្លើយតបនឹងព័ត៌មានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម (Social Media) ដែលបានប្រមាថជិវិត ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន នោះគឺជារឿងមិនពិតទេ។ យើងខ្ញុំទាំងអស់គ្នា ជាមន្ត្រីរាជការចំណុះទីស្តីការគណៈរដ្ឋមន្ត្រី និងប្រជាពលរដ្ឋទាំងអស់ ដែលគោរពស្រឡាញ់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន សូមលើកដៃប្រណម បួងសួង បន់ស្រន់ដល់រាល់វត្ថុសក្តិសិទ្ធក្នុងលោក មេត្តាតាមជួយថែរក្សា ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឲ្យបានឆាប់ជាសះស្បើយ។ សូមអរគុណ» នេះជាខ្លឹមសារទាំងស្រុងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន៕