(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata នៅថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៧នេះ បានប្រកាសកិច្ចសហការភាពជាដៃគូជាមួយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទធំជាងគេទី៣ លើពិភពលោក ដើម្បីសម្ពោធជាផ្លូវការក្នុងប្រទេសកម្ពុជា នូវទូរស័ព្ទស្មាតហ្វូន Huawei Mate 9 ដែលជាម៉ូដែលទូរស័ព្ទស្មាតហ្វូនទំនើបចុងក្រោយបំផុតមួយ របស់ក្រុមហ៊ុន Huawei។
ទូរស័ព្ទស្មាតហ្វូន Huawei Mate 9 គឺជាម៉ូដែលទូរស័ព្ទថ្មីបំផុតមួយរបស់ក្រុមហ៊ុន Huawei ដែលបានរចនាឡើងប្រកបដោយស្ទីលទំនើប ពោរពេញដោយកិត្យានុភាព និងសមត្ថភាពខ្ពស់បំផុត ជាមួយនឹងអេក្រង់ទំហំ 5.9 អ៊ីញ និងការរចនាគែមតូចស្តើង ទូរស័ព្ទ Huawei Mate 9 គឺជាទូរស័ព្ទដែលស័ក្តិសមបំផុតសម្រាប់អ្នកដែលស្រឡាញ់ទូរស័ព្ទអេក្រង់ធំ និង បទពិសោធវីដេអូល្អដាច់គេ ។ សមត្ថភាពដ៏ពិសេសនេះ ត្រូវបានគួបផ្សំនឹងថ្មដែលមានកម្លាំងខ្លាំងរហូតដល់ 4000mAH និងបច្ចេកវិទ្យាសន្សំថាមពល ដែលអាចផ្តល់ជូននូវការប្រើប្រាស់រហូតដល់ពីរថ្ងៃ និងអាចសាកថ្មលឿនមកជិតពេញ ក្នុងរយៈពេលត្រឹមតែ២០នាទីប៉ុណ្ណោះ។
ដោយបានអភិវឌ្ឍការពេញនិយមបច្ចេកវិទ្យាកាមេរ៉ាភ្លោះ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Leica ទូរស័ព្ទស្មាតហ្វូន Huawei Mate 9 មានបំពាក់កាមេរ៉ាទំហំ 20-megapixel នៅខាងក្រោយ ដែលអាចចាប់យករូបភាពបានច្បាស់បំផុត និងមានកាមេរ៉ាមុខទំហំ 8-megapixel សម្រាប់ការថតសែលហ្វីដ៏ល្អឥតខ្ចោះ។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងថា «ក្រុមហ៊ុន Smart មានក្តីរីករាយដោយបាននាំយកផលិតផលទំនើបចុងក្រោយបំផុតរបស់ក្រុមហ៊ុន Huawei គឺទូរស័ព្ទ Huawei Mate 9 មកកាន់ប្រទេសកម្ពុជា ។ លក្ខណៈដ៏ល្អពិសេស របស់ទូរស័ព្ទ Huawei Mate 9 ប្រាកដជានឹងធ្វើឲ្យអតិថិជនកម្ពុជាដែលចូលចិត្តបច្ចេកវិទ្យា ពេញចិត្តនឹងទូរស័ព្ទថ្មីនេះ បូកផ្សំនឹងប្រព័ន្ធបណ្តាញគ្របដណ្តប់កម្រិត 4G+ ធំបំផុត និងលឿនបំផុតពីក្រុមហ៊ុន Smart»។
Smart ជាក្រុមហ៊ុនទូរស័ព្ទចល័តដំបូងក្នុងប្រទេសកម្ពុជា ដែលបានដាក់អោយប្រើប្រាស់បច្ចេកវិទ្យា 4G LTE និងជាក្រុមហ៊ុនដែលបានធ្វើវឌ្ឍនភាព (upgrade) បណ្តាញ 4G LTE របស់ខ្លួនទៅជា 4G+ មុនគេ កាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ។ នៅដើមឆ្នាំ២០១៧ នេះ ក្រុមហ៊ុនបានសម្ពោធបច្ចេកវិទ្យា VoLTE (Voice over LTE) ឬហៅថា HD Voice ដើម្បីផ្តល់ជូននូវបទពិសោធន៍ហៅទូរស័ព្ទ ប្រកបដោយគុណភាពខ្ពស់បំផុត ដល់អ្នកប្រើប្រាស់របស់ខ្លួន ពោលគឺ ការតភ្ជាប់ការហៅទូរស័ព្ទកាន់តែរហ័ស បូកផ្សំនឹងគុណភាពសំឡេងច្បាស់កម្រិត HD ទៀតផង ។ ទូរស័ព្ទ Huawei Mate 9 នឹងទទួលបានការអាប់ឌែតសុហ្វវ៊ែរកម្មវិធី HD Voice ក្នុងខែឧសភា ឆ្នាំ២០១៧នេះ ។
លោក LV Qing Chen នាយកប្រតិបត្តិក្រុមហ៊ុន Huawei Technologies (Cambodia) Co. , Ltd បានថ្លែងថា «ទូរស័ព្ទស្មាតហ្វូន «Huawei Mate 9» ឈានមុខគេជានិច្ច គឺជាទូរស័ព្ទយ៉ាងលេចធ្លោរបស់ក្រុមហ៊ុន ដោយកាមេរ៉ាពិសេសថ្មីបំផុតនេះ ត្រូវបានរចនាឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Leica និង OIS ដែលផ្តល់ជូននូវសមត្ថភាពពង្រីកហាយប្រ៊ីឌ (hybrid zoom) ២ដង និងអាចថតវីដេអូក្នុងកម្រិត 4K ទៀតផង ជាមួយនឹងកាមេរ៉ា Leica Dural ជំនាន់ទី២ ដ៏ថ្មីស្រឡាងនេះ។ ទូរស័ព្ទនេះក៏ត្រូវបានបំពាក់ដោយស៊ីភីយូជំនាន់ថ្មី គឺប៉្រូសេស័រ Kirin 960 និងសមត្ថភាពស្វ័យសិក្សាយ៉ាងឆ្លាតវៃទៀតផង ហើយការរួមបញ្ចូលគ្នាយ៉ាងឥតខ្ចោះរវាង Software និង Hardware នេះ មានន័យថាទូរស័ព្ទស្មាតហ្វូន Huawei Mate 9 មានល្បឿនលឿន និងបន្តនៅតែរហ័សជានិច្ច»។
លោកបានបន្ថែមថា ក្រុមហ៊ុន Huawei បានថ្លែងកោតសរសើរចំពោះភាពជាដៃគូរយៈពេលវែងជាមួយនឹងក្រុមហ៊ុន Smart ខណៈក្រុមហ៊ុន Smart ប្រារព្ធខួបលើកទី8 របស់ខ្លួន ទូរស័ព្ទស្មាតហ្វូនថ្មីនេះ ពិតជាស័ក្តិសមជាមួយនឹងការផ្តល់ជូនពិសេសថ្មីៗពីក្រុមហ៊ុន Smart ដែលនឹងផ្តល់ជូនអតិថិជននូវគុណតម្លៃ និងអត្ថប្រយោជន៍ខ្ពស់បំផុត។ ក្នុងតម្លៃយ៉ាងសមរម្យ ត្រឹមតែ ៦៩៧ដុល្លារអាមេរិក រាល់អតិថិជនដែលជាវទូរស័ព្ទស្មាតហ្វូន Huawei Mate 9 ក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីក្រុមហ៊ុន Smart រួមមាន ស៊ីមកាតលេខពិសេសមួយ និងការប្រើប្រាស់គម្រោង Power+ 1 ដោយឥតគិតថ្លៃ រយៈពេល២៤សប្តាហ៍ទៀតផង។
ចាប់ពីថ្ងៃនេះទៅ អតិថិជនអាចជាវទូរស័ព្ទស្មាតហ្វូន Huawei Mate 9 បាន នៅតាមហាង Smart Shop មួយចំនួនក្នុងរាជធានីភ្នំពេញ រួមមាន Smart Shop មុនីវង្ស, ភ្នំពេញសេនធ័រ, នេរុហ៍, សូរិយា, TK Avenue, មាត់ទន្លេ, កោះពេជ្រ និងសុវណ្ណា ក៏ដូចជា Smart Shop នៅខេត្តបាត់ដំបង និងសៀមរាបផងដែរ៕