(ភ្នំពេញ)៖ គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គ នាវេលាម៉ោង០៨៖៣០នាទី ថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧ នៅវិមានសន្តិភាព ដើម្បីពិភាក្សាលើរបៀបវារៈ សំខាន់ៗចំនួន២។ កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
លោក ផៃ ស៊ីផាន បានអះអាងថា របៀបវារៈសំខាន់ៗ ដែលគ្រោងនឹងពិភាក្សា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាថ្ងៃនោះ រួមមាន៖ សេចក្ដីព្រាងច្បាប់ ស្តីពីឧបាស្រ័យពាណិជ្ជកម្ម, សេចក្តីព្រាងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ រួមនឹងបញ្ហាផ្សេងៗ៕