(មណ្ឌលគិរី)៖ សត្វប្រើសញី ឈ្មោលមួយគូ មិនដឹងដើរវង្វេងឬក៏រត់គេចពីព្រាន តាមប្រម៉ាញ់នោះទេ បានដើរចេញ
មកឈរនៅលើផ្លូវជាតិ ក៏ត្រូវរថយន្តកាមរីឆ្លាមមួយគ្រឿង បើកបុកមីញីបណ្ដាលអោយបាក់ជើងម្ខាង ដើរលេងរួច ក៏
ត្រូវបានសមត្ថកិច្ចទៅចាប់យកមកព្យាបាល ដែលហេតុការណ៏នេះបានកើតឡើងកាលពីព្រឹកព្រលឹម ថ្ងៃទី១២
ខែមីនា ឆ្នាំ២០១៧ម្សិលមិញ នៅលើដងផ្លូវជាតិលេខ៧៦ ត្រង់ចំណុចក្បែរមុខស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា។        

ក្រុមមន្រ្តីជំនាញពេទ្យសត្វនៃមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃបានជួយសង្រ្គោះសត្វប្រើស១ក្បាលដែលត្រូវរថយន្ត
បុកបណ្ដាលឲ្យ បាក់ជើងនេះដែលបច្ចុប្បន្នស្ថានភាពជំងឺ បានធូរស្រាលបន្តិចហើយនឹងអាចដើរបានក្នុងពេលឆាប់ៗ
នេះជាក់ជាមិនខាន។

គួររម្លឹកថាសត្វប្រើសចំនួន២ក្បាល បានដើរចេញពីក្នុងព្រៃមកឈរនៅមុខស្នាក់ការ ដែនជម្រកសត្វព្រៃកែវសីមា
ផ្នែកចំហៀងខាងកើត តាំងពីព្រឹកព្រលឹមអុរ ​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ខណៈកំពុងតែឈរនៅលើផ្លូវជាតិលេខ៧៦
​ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក​កាមរី​ឆ្លាម បានបើកទៅបុកសត្វប្រើស១ក្បាល បណ្តាលឲ្យបាក់ជើងមុខខាងឆ្វេង​
 មិនអាចដើរបាន ហើយក៏ជាសំណាងល្អដែលពុំបណ្ដាលអោយ មនុស្សជិះនៅក្នុងរថយន្តរងរបួសនោះទេ ហើយសត្វប្រើស មួយក្បាលទៀតបានរត់ចូលព្រៃបាត់ទៅ៕