(ភ្នំពេញ)៖ សៀវភៅបានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ចំណេះដឹង និង ជាឯកសារកត់ត្រាប្រវត្តិសាស្រ្ត ក្នុងសម័យកាលនីមួយៗទៅដល់មនុស្សជំនាន់ក្រោយ តែវាក៏នឹងក្លាយជាបច្ច័យអាក្រក់ផងដែរ ប្រសិនបើការចងក្រងសៀវភៅ ជាពិសេសសៀវភៅប្រវត្តិសាស្រ្ត ដែលមិនបានឆ្លុះបញ្ចាំងនូវតថភាព ឬ ប្រវត្តិពិតនៅក្នុងសង្គមទេនោះ។
លោក ឆាយ សុផល សាស្រ្តាចារ្យព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅ ដែលពាក់ព័ន្ធនយោបាយនៅក្នុងប្រទេសកម្ពុជា ក៏បានមើលឃើញដែរថា ការចងក្រងសៀវភៅមិនបង្ហាញពីប្រវត្តិពិត នឹងធ្វើឲ្យអ្នកអានជំនាន់ក្រោយវង្វេងប្រវត្តិសាស្រ្ត។ វា ក៏នឹងធ្វើឲ្យអ្នកនិពន្ធ ដែលមិនបានរក្សាក្រមសីលធម៌វិជ្ជាជីវៈក្នុងការនិពន្ធសៀវភៅ បាត់បង់ការគាំទ្រ ហើយអាចជះឥទ្ធិពលអាក្រក់ដល់កូនចៅរបស់អ្នកនិពន្ធនោះថែម ទៀតផង។
លោក ឆាយ សុផល ថា ក្នុងនាមជាអ្នកនិពន្ធត្រូវប្រកាន់ខ្ជាប់នូវក្របសិលធម៌វិជ្ជាជីវៈ ហើយត្រូវតែមានប្រភពឲ្យបានច្បាស់លាស់ អមដោយឯកសារយោងឲ្យបានគ្រប់គ្រាន់ បើមិនដូច្នោះទេវានឹងសម្លាប់អាជីពក្នុងការតែងនិពន្ធជាមិនខាន។
ខាងក្រោមនេះ គឺជាបទសម្ភាសន៍ខ្លីរវាងអង្គភាពព័ត៌មាន Fresh News ជាមួយលោក ឆាយ សុផល ពាក់ព័ន្ធការនិពន្ធសៀវភៅ៖