(ភ្នំពេញ)៖ តារាមុខស្រស់ NICK Kunatip នឹងមកជួបអ្នកគាំទ្រកម្ពុជា របស់គាត់ជាថ្មីម្ដងទៀត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅផ្សារទំនើប អុីអន ដែលជំនួបកំសាន្ដដ៏រីករាយនេះ រៀបចំដោយភេសជ្ជៈ IF។

លោកNICK គឺជាតារាសម្ដែងវ័យក្មេង ស្រស់សង្ហា និងមានប្រជាប្រិយមួយរូបនៅប្រទេសថៃ ក៏ដូចជានៅប្រទេស កម្ពុជាដែរ ហើយនេះគឺជាលើកទី៥ហើយ សម្រាប់ការមកទស្សនាប្រទេសកម្ពុជា ហើយនេះ ក៏ជាឱកាសដ៏រីករាយមួយដែរ សម្រាប់មិត្ដយុវវ័យកម្ពុជា ដែលជាអ្នកគាំទ្ររបស់តារាសំបូរមន្តស្នេហ៍ NICK ព្រោះពួកគាត់មិនត្រឹមតែអាចមានឱកាស ដល់ជួបផ្ទាល់ជាមួយ នឹងលោក NICK ដោយសេរី នោះទេ ហើយអ្វីជាពិសេសនោះពួកគាត់ក៏អាចមានឱកាស ថតរូប និងចួលរួមលេងហ្គេម សប្បាយៗ រួមទាំងទទួលទានអាហារថ្ងៃត្រង់លក្ខណៈ VIP ជាមួយនឹងជាមួយតារារូបស្រស់នេះ ផងដែរ។

សម្រាប់ប្រិយមិត្ដ ដែលចង់ឈ្នះសំបុត្រ VIP ដើម្បីចូលរួមកម្មវិធី NICK's Meet & Greet លោកអ្នកគ្រាន់តែ សន្សំ គំរបដបភេសជ្ជៈ IF ឲ្យបានចំនួន៨គំរប ព្រមទាំងថត Selfie ជាមួយនឹងភេសជ្ជៈ IF រួច Post ក្នុងFacebook និងវាយ @IF Cambodia ជាមួយនឹង #nickkunatip #passionon។

ដើម្បីជ្រាបឲ្យច្បាស់ ពីការឈ្នះយកសំបុត្រ VIPនេះ សូមចូលទៅកាន់ https://www.facebook.com/notes/if-cambodia/nicks-meet-greet/1873112926266918

កុំភ្លេចណា៎! ជួបគ្នាជាមួយលោក NICK នៅផ្សារទំនើបអុីអន នៅថ្ងៃទី០១មេសា ឆ្នាំ២០១៧ ទាំងអស់គ្នា!

សម្រាប់អតិថិជន ចង់ទំនាក់ទំនងលក់ដុំនូវភេសជ្ជៈ IF សូមទាក់ទងទូរស័ព្ទលេខ៖ 099 777 892​៕