Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការកំពូល ប្រកាសសាលដីកា មិនអនុញ្ញាតឱ្យ មន្រ្តីគ.ជ.ប និង អាដហុក នៅក្រៅឃុំនោះទេ (Video inside)

13-03-2017 10:58

(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ បានប្រកាសសាលដីកា មិនអនុញ្ញាតឱ្យ មន្រ្តីគ.ជ.ប និង អាដហុក ទាំង៥នាក់ នៅក្រៅឃុំនោះទេ។

មន្រ្តីអាដហុក និង គ.ជ.ប ទាំងនោះរួមមាន ១៖លោក នី សុខា ២៖លោក ណៃ វង់ដា ៣៖លោក យី សុខសាន្ត
៤៖លោកស្រី លឹម មុន្នី និងមន្រ្តី គ.ជ.ប ០១នាក់ និង ៥៖លោក នី ចរិយា ដែលត្រូវបានតុលាការឃុំខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីក្នុងរឿងសញ្ចារកម្ម កាលពីឆ្នាំមុន។

សូមជំរាបថា មន្ត្រី​អាដហុក​៤រូប​ និង​មន្ត្រី​គជប​ ត្រូវបានតុលាការចោទ​ពី​បទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់ដល់ ​​អ្នក​នាង​ ខុម​ ចាន់​តារ៉ាទី​ ហៅ​ស្រី​មុំ​ ដើម្បី​កុំឲ្យ​អ្នកនាង​និយាយ​ការ​ពិតប្រាប់​សមត្ថកិច្ច​​ចំពោះ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​ លោក​ កឹម​ សុខា​។

ក្រុម​ជនត្រូវចោទ​ទាំង​៥នាក់​ត្រូវ​បាន​ លោក​ ធាម​ ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​កាល​ពី​ល្ងាច​ថ្ងៃ​ទី០២​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​៕