(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ តុលាការកំពូល នឹងប្រកាសសាលដីកា លើបណ្តឹងសុំនៅក្រៅឃុំរបស់ មន្រ្តីអាដហុក និងគ.ជ.ប ទាំង៥នាក់។
មន្រ្តីអាដហុក និង គ.ជ.ប ទាំងនោះរួមមាន ១-លោក នី សុខា ២-លោក ណៃ វង់ដា ៣-លោក យី សុខសាន្ត
៤-លោក លឹម មុន្នី និងមន្រ្តី គ.ជ.ប ០១នាក់ និង ៥-លោក នី ចរិយា ដែលត្រូវបានតុលាការឃុំខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីក្នុងរឿងសញ្ចារកម្ម កាលពីឆ្នាំមុន៕