(ភ្នំពេញ)៖ ស្របពេលដែលប្រទេសកម្ពុជា កំពុងអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឲ្យប្រជាពលរដ្ឋ ប្រើប្រាស់សម្ភារៈកាន់តែទំនើបទាន់សម័យ ដែលជាផ្នែកមួយបានធ្វើឲ្យ ក្រុមហ៊ុន ធី សប ​សម្រេចនាំចូលផ្ដាច់មុខ នូវផលិតBaseus ដែលជាគ្រឿងអេឡិចត្រូនិចវៃឆ្លាត ពីក្រៅប្រទេស ចូលមកកម្ពុជា។

លោក ប៊ុង ហ៊រ អគ្គនាយកក្រុមហ៊ុនធី សប បានថ្លែងនៅថ្ងៃទី១២មីនា ឆ្នាំ២០១៧នេះថា ដោយមើលឃើញពីសក្ដានុពល នៃតម្រូវការទីផ្សារខ្ពស់ នៃសម្ភារៈប្រើប្រាស់អេឡិចត្រូនិច ក្រុមហ៊ុនរបស់លោក បាននាំចូលផ្ដាច់មុខនូវផលិតម៉ាកBaseus ដែលជាម៉ាកផលិតផលថ្មី មកពីហុងកុង មកបំពេញតម្រូវការរបស់អតិថិជននៅកម្ពុជា ឲ្យកាន់តែស៊ីវីល័យ និងមានគុណភាពខ្ពស់ ដែលពូកគាត់អាចរកទិញបាន នៅហាងBaseus  Cambodia ក្នុងផ្សារទំនើបAeon mall ជាន់ទី១ ចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងការបញ្ចុះតម្លៃ៣០%  និងចាប់ឆ្នោតផ្សងសំណាង យករង្វាន់ធំ គឺទទួលបានទូរស័ព្ទ iPhone7 Pluមួយគ្រឿង ​និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ថែមទៀត។

លោកបន្ដថា Baseus មានម៉ាកអេឡិចត្រនិចមួយវៃឆ្លាត និងបានទទួលស្គាល់ជាង១០០ប្រទេសលើពិភពលោក ដែលមានភាពទាន់សម័យ ច្នៃប្រឌិតខ្ពស់រចនាម៉ូតថ្មីប្លែក លើសពីភាពរស់រវើក ព្រោះថា ពាក្យBaseus មានន័យថា« Base On Ueser»ផ្នែកទៅលើអ្នកប្រើប្រាស់ នោះនឹងធ្វើឲ្យអតិថិជនរីករាយជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ របស់ម៉ាកដ៏ល្បីមួយនេះជាក់ជាមិនខាន។

លោកបន្ថែមថា «កាន់តែពិសេស ផលិតផលម៉ាក Baseus នេះ មានគ្រឿងបំពាក់លើទូរស័ព្ទដៃ, គ្រឿងបំពាក់លើរថយន្ដ Power bank, ឧបករណ៍បំពងសម្លេង និងScreen ការពារទូរស័ព្ទដីដ៏ទំនើប ស្រស់ស្អាតគ្រប់ប្រភេទ សម្រាប់ប្រើប្រាស់បានយូរ ហើយខ្ញុំសង្ឃឹមថា បន្ទាប់ពីថ្ងៃបើសម្ពោធជាផ្លូវនៅថ្ងៃនេះ នឹងមានអ្នកគាំទ្រកាន់តែច្រើនជានេះទៅទៀត»

គួររំលឹកថា ក្នុងឱកាសបើកសម្ពោធនូវហាង Baseus  Cambodia ដែលមានទីតាំងនៅផ្សារទំនើបAeon mall នៅថ្ងៃនេះ បានសម្លឹងឃើញថា មានអតិថិជន រាប់រយនាក់ មកសម្រុកទិញយ៉ាងខ្លាំងតែម្ដង ដែលនេះបង្ហាញឲ្យឃើញពីភាពជោគជ័យក្នុងជំហានដំបូង នៅកម្ពុជាផងដែរ៕