Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បេក្ខជនក្រុមប្រឹក្សាឃុំ របស់គណបក្សសង្រ្គោះជាតិចំនួន០៣រូបទៀតហើយ ដាក់ពាក្យសុំលាលែងពីបក្ស និងស្នើសុំដកប្រវត្តិរូបមកវិញ

12-03-2017 17:08

(កំពង់ឆ្នាំង)៖ បេក្ខជនក្រុមប្រឹក្សា ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង របស់គណបក្សសង្រ្គោះជាតិចំនួន០៣នាក់ បានដាក់ពាក្យ សុំលាលែងពីគណបក្សសង្គ្រោះជាតិ ហើយបានទំលាក់ស្លាកសញ្ញាព្រះអាទិត្យចោល និងស្នើសុំដកប្រវត្តិរូប និងរូបថតមកវិញផងដែរ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ម្សិលមិញ។

បេក្ខជនក្រុមប្រឹក្សាឃុំកំពង់ត្រឡាចទាំង៣រូបបានបញ្ជាក់ឲ្យដឹងថា គាត់លែងមានជំនឿលើគណបក្សសង្គ្រោះជាតិតទៅទៀតហើយ ពីព្រោះថា អ្វីៗដែលគណបក្សនេះបាននិយាយ ឬបានសន្យា គឺសុទ្ធតែជាការភូតកុហកបោកប្រាស់ ប្រជាពលរដ្ឋតែប៉ុណ្ណោះ ផ្ទុយវិញគណបក្សនេះមិនដែល បានធ្វើអ្វី សូម្បីតែបន្តិចសោះជូនប្រជាពលរដ្ឋនៅឃុំ កំពង់ត្រឡាច ស្រុកកំពង់ត្រឡាចឡើយ។

សកម្មជនគណបក្សសង្គ្រោជាតិ ដែលស្ថិតិក្នុងបញ្ជីបេក្ខជនឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាចចំនួន០៣រូបមាន៖ ឈ្មោះ នៅ អឿន, ទី ចន្ថា និង ចាន់ ហ៊ុន ភេទប្រុស បានដាក់ពាក្យប្ដឹងសុំលាលែងចេញពីគណបក្សសង្គ្រោះជាតិ មកចូលរួមជីវភាព នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជាវិញ ហើយពួកគាត់បានស្ម័គ្រចិត្តទំលាក់ស្លាក គណបក្សសញ្ញព្រះអាទិត្យចោលថែមទៀត។ គាត់បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មិនត្រឹមតែបែកបាក់នៅថ្នាក់លើប៉ុណ្ណោះទេ ប៉ុន្ដែនៅថ្នាក់មូលដ្ឋានក៏មានការបែកបាក់ធ្ងន់ធរដែរ៕